ព័ត៌មាន

រូបភាព Render របស់ស្មាតហ្វូន NOKIA 2.2 បែកធ្លាយមុនការប្រកាសជាផ្លូវការ

អ្នកទម្លាយព័ត៌មានដ៏ល្បីល្បាញនៅលើអ៊ីនធឺណិត Evan Blass ដែលមានគណនីនៅលើ Twitter ដែលមានឈ្មោះថា  @evleaks ទើបតែទម្លាយនូវរូបភាព Render របស់ស្មាតហ្វូន Nokia 2.2 ដែលនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃនេះ។

ស្មាតហ្វូន Nokia 2.2 នេះគឺមានការឌីស្សាញរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូន Nokia 3.2 និង 4.2 ហើយវាភ្ជាប់ជាមួយនឹង  teardrop notch និងប៊ូតុង Google Assistant ថែមទៀតផង។ ស្មាតហ្វូននេះគឺជាប្រភេទម៉ូដែលថ្នាក់ទាប និងប្រើប្រាស់នូវឡូហ្គោ Android One logo ។

យើងនឹងដឹងស្មាតហ្វូននេះនៅក្នុងរយៈពេលប៉ុន្មានម៉ោងទៀតនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា HMD អាចនឹងប្រកាសបង្ហាញនូវព្រឹត្តិការណ៍មួយទៀតសម្រាប់ប្រកាសបង្ហាញនូវស្មាតហ្វូន Nokia 2.2 ផងដែរ៕

image

image