ព័ត៌មាន

ស្មាតហ្វូនដែលមានរន្ធប្រហោងនៅលើអេក្រង់ភ្លោះជិតបង្ហាញខ្លួនហើយ!

សម្រាប់ការប្រើប្រាស់ Notch គឺមានរយៈពេលជាច្រើនឆ្នាំមកហើយមកទល់ពេលនេះសម្រាប់ស្មាតហ្វូននៅក្នុងពេលបច្ចុប្បន្ននេះដែលមានន័យថា វាដល់ពេលដែលត្រូវធ្វើការកែប្រែហើយ។ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏នាំយកនូវការប្រើប្រាស់រន្ធប្រហោងនៅលើអេក្រង់របស់ស្មាតហ្វូនរបស់ខ្លួនផងដែរ។

សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា ZTE ក៏មានប៉ាតង់ថ្មីមួយទៀតទៅលើការឌីស្សាញថ្មីដែលមានការប្រើប្រាស់នូវរន្ធប្រហោងពីរនៅលើអេក្រង់របស់ស្មាតហ្វូន។ វាក៏ប្រហែលជាសម្រាប់ដាក់កាមេរ៉ា និងសេនស័រផងដែរ។

យ៉ាងណាមិញ សម្រាប់ប្រព័ន្ធស្កេនក្រយ៉ៅដៃរបស់ស្មាតហ្វូននេះគឺស្ថិតនៅក្រោមអេក្រង់ និងផ្នែកខាងក្រោយមានកាមេរ៉ាភ្លោះ និងភ្លើង LED Flash ។ ក្រុមហ៊ុនបច្ចេកវិទ្យា ZTE ក៏ទើបតែបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីឆ្នាំ ២០១៩ នេះគឺម៉ូដែល Axon 10 Pro ផងដែរ៕

image

image