Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ពេលនេះប្រិយមិត្តទាំងអស់របស់ ទស្សនាវដ្តី ទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទ អាចអានទស្សនាវដ្តីទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទនៅលើស្មាតហ្វូនរបស់អ្នកបានដោយសេរី។ សូមចូលទៅកាន់ App Store និងវាយពាក្យថា IT City Magazine ឬចូលទៅកាន់គេហទំព័រ www.itcity.com.kh/dl/download ដើម្បីទាញយកទស្សនាវដ្តី FREE! ផ្សាយពាណិជ្ជកម្មជាមួយទស្សនារដ្តីទីក្រុងទូរស័ព្ទ និងទីក្រុងពត៌មានវិទ្យាដោយឥតគិតថ្លៃ ។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45 / 010 67 67 67

🔾 ក្រុមហ៊ុន Yako ប្រកាសថានឹងសងពេញថ្លៃ ប្រសិនបើស្មាតហ្វូន Huawei ប្រើ Facebook ឫ Google លែងបាន!

June 08
09:32 am 2019
Like and Share this page:

ក្រុមហ៊ុន Yako Technology Cambodia.,Ltd ដែលជាតំណាងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីធ្វើសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីម្សិលមិញនេះនៅ​ Hard Rock Café ដើម្បីឆ្លើយតបទៅនិងព័ត៌មានផ្សេងៗពីផលិតផល Huawei។

លោក Jonny នាយកផ្នែកហរិញ្ញវត្ថុរបស់ក្រុមហ៊ុន Yako Technology បានធ្វើសេចក្តីថ្លែងការណ៍ថា​ “ ប្រសិនបើ       ស្មាតហ្វូនឫថេបប្លេត Huawei ណាមួយ ដែលបានចែកចាយដោយក្រុមហ៊ុនយ៉ាកូ ទាំងម៉ូដែលចាស់និងម៉ូដែលកំពុងមានលក់នៅលើទីផ្សារ មានបញ្ហាក្នុងការប្រើប្រាស់ Facebook, YouTube, Google Gmail, Google Map ក្រុមហ៊ុនយ៉ាកូ នឹងធ្វើការទទួលខុសត្រូវ ចំពោះអតិថិជន។​ ប្រសិនបើ បន្ទាប់ពីការត្រួតពិនិត្យ ឫការជួសជុលដោយ ក្រុមហ៊ុនយ៉ាកូ រួចហើយ ប៉ុន្តែស្មាតហ្វូនឫថេបប្លេតនោះ នៅតែមានបញ្ហា ក្រុមហ៊ុនយ៉ាកូ នឹងធានាទិញស្មាតហ្វូនឫថេបប្លេតនោះ ក្នុងតម្លៃដែលក្រុមហ៊ុនបានលក់ជូនអតិថិជន ដោយអតិថិជនគ្រាន់តែបង្ហាញនូវវិក័យប័ត្ររបស់ខ្លួន។”

សេចក្តីថ្លែងការណ៍នេះ​ ហាក់បីដូចជាធ្វើឲ្យអតិថិជននៅប្រទេសកម្ពុជា កាន់តែមានទំនុកចិត្ត និងមិនមានការព្រួយបារម្ភទៀតឡើយ លើស្មាតហ្វូនឫថេកប្លេត Huawei។​ ក្រុមហ៊ុន Yako Technology បានដំណើរការក្នុងទីផ្សារប្រទេសកម្ពុជាជាង 12 ឆ្នាំមកហើយ។​ ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់លើអតិថិជន ដើម្បីឲ្យប្រាកដថាពួកគេទទួលបានបទពិសោធន៍ល្អបំផុតក្នុងការប្រើប្រាស់ផលិតផល​ Huawei ដោយមានការពេញចិត្ត និងតែងតែផ្តល់សេវាកម្មនានាបន្ទាប់ពីការលក់ជូនអតិថិជន។

ប្រសិនបើអ្នកឫមិត្តភក្តិរបស់អ្នកដែលកំពុងប្រើប្រាស់ស្មាតហ្វូនឫថេបប្លេត Huawei មានបញ្ហាទាំងនេះ អ្នកអាច យកស្មាតហ្វូនឫថេបប្លេតនោះ ទៅហាងទូរសព្ទដែលអ្នកបានទិញ។ ក្រុមការងាររបស់ក្រុមហ៊ុន Yako នឹងត្រួត​ពិនិត្យ និងផ្តល់ដំណោះស្រាយដូចអ្វីដែលបានសន្យា។ ដូច្នេះ សូមអតិថិជនទាំងអស់ កុំបារម្ភឲ្យសោះថា ស្មាតហ្វូន​ ឫថេបប្លេតរបស់អ្នក នឹងក្លាយជាដុំថ្ម ដូចពាក្យពាក្យចចាមអារ៉ាម៕

image

image

image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 4960
Yesterday : 8452
This Month : 216858
Last Month : 238742
Total Visitor : 17435273