ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញនូវការផ្លាស់ប្តូរថ្មីជាច្រើនសម្រាប់ Browser នៅលើស្មាតហ្វូននេះ។ ក្រៅពីការជួសជុលទៅលើ Bug និងការពង្រឹងទៅលើសមត្ថភាពរបស់វានោះ សម្រាប់ Samsung Internet Browser មានការអាប់ដេតដោយនាំយកនូវការផ្លាស់ប្តូរជាច្រើននៅលើ UI របស់វា។
វាមានភ្ជាប់ជាមួយនឹង notification manager ថ្មីដែលជួយអ្នកប្រើប្រាស់ជាច្រើនមើលនៅលើ Notifications ហើយពួកគេក៏អាចបិទទៅលើ Notifications ផងដែរ។ វាក៏មាន “tabs” នៅលើ Samsung Internet សម្រាប់ធ្វើការរៀបចំទៅលើ Screen នៅលើស្មាតហ្វូននេះផងដែរ។
វាលែងមានប៊ូតុងទៅមុខ និងទៅក្រោយទៀតហើយសម្រាប់ការមើលទៅលើ History នោះ។ សម្រាប់ Samsung Internet Browser ពេលនេះអនុញ្ញាតអោយអ្នកប្រើប្រាស់ធ្វើការ Rename ទៅលើ Web Shortcut សម្រាប់ដាក់នៅលើ Home Screen បាន។ តាមការបញ្ជាក់របស់ក្រុមហ៊ុន Samsung សម្រាប់ versions ពេញលេញនៅលើ Samsung Internet Browser នេះគឺនឹងបង្ហាញខ្លួននៅប៉ុន្មានសប្តាហ៍ខាងមុខនេះ៕