Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ពេលនេះប្រិយមិត្តទាំងអស់របស់ ទស្សនាវដ្តី ទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទ អាចអានទស្សនាវដ្តីទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទនៅលើស្មាតហ្វូនរបស់អ្នកបានដោយសេរី។ សូមចូលទៅកាន់ App Store និងវាយពាក្យថា IT City Magazine ឬចូលទៅកាន់គេហទំព័រ www.itcity.com.kh/dl/download ដើម្បីទាញយកទស្សនាវដ្តី FREE! ផ្សាយពាណិជ្ជកម្មជាមួយទស្សនារដ្តីទីក្រុងទូរស័ព្ទ និងទីក្រុងពត៌មានវិទ្យាដោយឥតគិតថ្លៃ ។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45 / 010 67 67 67

🎬 ល្បីថា​ Huawei ប្រើ Android លែងបានអី​​ បើម៉ូដែលថ្មី Y5 2019 ទើបតែសម្ភោធ ប្រើបានធម្មតាហ្នឹង!

June 10
05:43 pm 2019
Like and Share this page:

ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនយក្សលំដាប់លេខ 2 លើពិភពលោក បានសម្ភោធស្មាតហ្វូនលំដាប់ថវិកាថ្មីមួយម៉ូដែលទៀត គឺ Huawei Y5 2019 ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9 Pie ជំនាន់ចុងក្រោយបង្អស់ នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមយ៉ាងច្រើនកុះករពីបណ្តាសារព័ត៍មាននានា កាលពីថ្ងៃសុក្រសប្តាហ៍មុន។

 នៅពេលថ្មីៗនេះ​មានព័ត៍មានជាច្រើនបានលើកឡើងថា​ ស្មាតហ្វូនរបស់ Huawei​ នឹងមិនអាចដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android បានទៀតឡើយ បន្ទាប់ពីក្រុមហ៊ុន​ Google ផ្អាកធ្វើអាជីវកម្មជាមួយក្រុមហ៊ុន Huawei។ ​ប៉ុន្តែផ្ទុយទៅវិញ ក្រុមហ៊ុន Huawei នៅប្រទេសកម្ពុជា​ ទើបតែសម្ភោធម៉ូដែលថ្មីនេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android បានធម្មតា ហើយថែមទាំងជាជំនាន់ចុងក្រោយទៀតផង ដូច្នេះមានន័យថា ស្មាតហ្វូន Huawei គ្រប់ម៉ូដែល ​ទាំងម៉ូដែលចាស់និងម៉ូដែលថ្មី នៅតែអាចដំណើរការ Android បានធម្មតា​។ ​ប្រសិនបើមានបញ្ហានេះមែននោះ ម៉ូដែលថ្មីដែលទើបតែសម្ភោធនេះ នឹងមិនអាចដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android បាននោះឡើយ។ ដូច្នេះសូមអតិថិជនទាំងអស់កុំមានការព្រួយបារម្ភលើបញ្ហានេះ​​ឲ្យសោះ!

 គួរបញ្ជាក់ផងដែរថា Huawei Y5 2019 មានតម្លៃត្រឹមតែ $119 តែប៉ុណ្ណោះ សក្តិសមបំផុតសម្រាប់ជម្រើសស្មាតហ្វូនលំដាប់ថវិកា ដោយមានការរចនាអេក្រង់លាតពេញតួ ប្រភេទដំណក់ទឹក 5.71 អ៊ីញ កម្រិតបង្ហាញ HD+។ ស្មាតហ្វូននេះមានអង្គចងចាំ 32GB ធំជាងស្មាតហ្វូនដទៃដែលមានតម្លៃប្រហាក់ប្រហែលនេះនៅលើទីផ្សារ​។ រីឯកាមេរ៉ាក្រោយ​វិញ មានទំហំ 13 ម៉េកាភិចសែល កម្រិត aperture f/1.8 អាចចាប់យកពន្លឺ និងផ្តិតយករូបភាពបានយ៉ាងល្អ។ កាន់តែពិសេសទៅទៀតនេះ ផ្នែកខាងក្រោយ រចនា​ជាប្រភេទស្បែក កាលីប ទាន់សម័យ ជាមួយជម្រើសបីពណ៍គឺ ពណ៍ត្នោត​ ពណ៍ខ្មៅ និងពណ៍ខៀវ។ រកឯណាបាន​ ពិសេសទាំងតម្លៃ ពិសេសទាំងការរចនា មកព្រមគ្នាតែម្តង!

 ក្រៅពីការសម្ភោធម៉ូដែលថ្មី ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ចុងក្រោយនេះ ​ក្រុមហ៊ុនក៏បានប្រកាសពីខួប 20 ឆ្នាំរបស់ក្រុមហ៊ុន Huawei ដែលបានដំណើរការនៅប្រទេសកម្ពុជាផងដែរ។ ដើម្បីរីករាយជាមួយខួប 20 ឆ្នាំនេះ ក្រុមហ៊ុនមានកម្មវិធីពិសេសៗជាច្រើន រួមទាំងប្រូម៉ូសិនទ្រង់ទ្រាយធំ ទិញស្មាតហ្វូន Huawei ឈ្នះ​   រថយន្ត Mazda 2 និងរង្វាន់ជាច្រើនទៀតមានតម្លៃសរុប 250 លានរៀល ដែលការចាប់ឆ្នោតចុងក្រោយនឹងធ្វើឡើងនៅថ្ងៃ 30 មិថុនា ខាងមុខនេះ និងកម្មវិធីពិសេសៗ ព្រមទាំងយុទ្ធនាការផ្សព្វផ្សាយជាច្រើនទៀត។

image

image

image

image

image

image

image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 12151
Yesterday : 18402
This Month : 149352
Last Month : 234986
Total Visitor : 18338849