ព័ត៌មាន

មុខងារ Kids Home បំពាក់ជាមួយ Samsung Galaxy Tab A 2019 ធ្វើឱ្យកូនលោកអ្នកកាន់តែវៃឆ្លាត និងមានសុវត្ថិភាព!

ដូចយើងដឹងហើយថាបច្ចុប្បន្ននេះបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំងខណៈពេលដែលគ្រឿងឧបករណ៍អេឡិចត្រូនិកកំពុងក្លាយជាឧបករណ៍ដែលពេញនិយមបំផុត និងមានស្ទើរតែគ្រប់ផ្ទះជាពិសេសសម្រាប់កូនៗជាទីស្រឡាញ់ទាំងអស់តែម្តង! យ៉ាងណាមិញឳពុកម្តាយ ឬអាណាព្យាបាលស្ទើរតែទាំងអស់ក៏កំពុងតែមានការព្រួយបារម្ភផងដែរជាមួយនឹងបច្ចេកវិទ្យា និងគ្រឿងអេឡិចត្រូនិកទាំងអស់នោះ! ព្រោះពួកគាត់មិនអាចគ្រប់គ្រង និងដឹងថាតើកូនៗរបស់ពួកគាត់ប្រើប្រាស់វាបានត្រឹមត្រូវក្នុងផ្លួវល្អបានកម្រិតណានោះទេដោយខ្លាចក្រែងថាកូនៗនឹងអាចប្រើប្រាស់វាខុសបែបបទ។

 ប៉ុន្តែចាប់ពីពេលនេះទៅលោកអ្នកឈប់បារម្ភទៀតទៅ! ជាមួយនឹងមុខងារនៃកម្មវិធី Kids Home ដែលបំពាក់មកស្រាប់ក្នុង Samsung Galaxy Tab A 2019 អាចជួយលោកអ្នកក្នុងការគ្រប់គ្រង និងកំណត់ការកម្សាន្តដ៏មានសុវត្ថិភាពជូនបុត្រធីតារបស់លោកអ្នកផងដែរ! ជាពិសេសមុខងារ Kids Home នេះអាចធ្វើឱ្យកូនលោកអ្នកមានការរីកចម្រើនផ្នែកខួរក្បាល និងកាន់តែវៃឆ្លាតផ្នែកឌីជីថល (Digital Development) ក្នុងពេលវេលាកម្សាន្តរបស់ពួកគាត់បន្ទាប់ពីការសិក្សាស្ទើរតែពេញមួយថ្ងៃនោះ។

 សរុបសេចក្តីមកកម្មវិធីមុខងារ Kids Home ដែលមកជាមួយ Samsung Galaxy Tab A 2019 គឺជាកន្លែងនៃការកម្សាន្តដ៏មានសុវត្ថិភាព និងសប្បាយរីករាយបំផុតសម្រាប់បុត្រធីតារបស់លោកអ្នកក្នុងការភ្ជាប់ទំនាក់ទំនងទៅកាន់ពិភពលោកសម័យទំនើបនេះ។ ដូច្នេះលោកអ្នកប្រាកដជាមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការកម្សាន្ត និងប្រើប្រាស់គ្រឿងអេឡិចត្រូនិករបស់កូនៗជាទីស្រឡាញ់របស់លោកអ្នក! 

ពេលនេះខ្ញុំហ៊ានធានាថា Samsung Galaxy Tab A 2019 នេះជាជម្រើសថេប្លេតដែលល្អបំផុតសម្រាប់លោកអ្នក និងក្រុមគ្រួសាររបស់អ្នក! សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅទស្សនាផលិតផលដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផលរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ៕

 image

image

image