ព័ត៌មាន

ថេប្លេតស៊េរីថ្មី Honor Pad 5 អេក្រង់ទំហំ 8 អ៊ីញ និង 10.5 អ៊ីញបង្ហាញខ្លួនហើយនៅក្នុងប្រទេសឥណ្ឌា

នៅក្នុងសន្និសីទសារព័ត៌មាននៃការប្រកាសបង្ហាញវត្តមានស្មាតហ្វូនស៊េរីថ្មី Honor 20 series នៅក្នុងប្រទេសឥណ្ឌានោះ ក្រុមហ៊ុនបច្ចេកវិទ្យាក៏ប្រកាសបង្ហាញនូវវត្តមាននៃថេប្លេតស៊េរីថ្មីរបស់ខ្លួនដែលមានឈ្មោះថា Honor Pad 5 ដ៏ស្រស់ស្អាត។ ថេប្លេតនេះមានពីរទំហំសម្រាប់ធ្វើការជ្រើសរើសនោះគឺទំហំ 8 អ៊ីញ និងមួយទៀតមានអេក្រង់ទំហំ 10.5 អ៊ីញ។

តាមការបញ្ជាក់របស់ក្រុមហ៊ុនបច្ចេកវិទ្យា Honor នៅក្នុងប្រទេសឥណ្ឌា ថេប្លេតស៊េរីថ្មី Honor Pad 5 ជាមួយនឹងអេក្រង់ទំហំ 8-inch ដែលមានតម្លៃចាប់ផ្តើម INR 15,499 សម្រាប់ទំហំ 3GB + 32GB និងតម្លៃ INR 17,499 សម្រាប់ទំហំ 4GB + 64GB ។

ចំនែកថេប្លេតទំហំ 10.5-inch version មានតម្លៃចាប់ពី INR 16,999 សម្រាប់ទំហំ 3GB + 32GB និង INR 18,999 សម្រាប់ទំហំ 4GB + 64GB ៕

image

image