Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ពេលនេះប្រិយមិត្តទាំងអស់របស់ ទស្សនាវដ្តី ទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទ អាចអានទស្សនាវដ្តីទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទនៅលើស្មាតហ្វូនរបស់អ្នកបានដោយសេរី។ សូមចូលទៅកាន់ App Store និងវាយពាក្យថា IT City Magazine ឬចូលទៅកាន់គេហទំព័រ www.itcity.com.kh/dl/download ដើម្បីទាញយកទស្សនាវដ្តី FREE! ផ្សាយពាណិជ្ជកម្មជាមួយទស្សនារដ្តីទីក្រុងទូរស័ព្ទ និងទីក្រុងពត៌មានវិទ្យាដោយឥតគិតថ្លៃ ។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45 / 010 67 67 67

🔾 តើអ្នកដឹងអត់ថា Brand ទូរស័ព្ទណាខ្លះដែលមានកាមេរ៉ាបង្កប់ខ្លួន និង Unique ជាងគេ?

June 12
02:31 pm 2019
Like and Share this page:

កាមេរ៉ាបង្កប់ខ្លួនក្នុង Smart Phone បានក្លាយទៅជាចំនុចប្រកួតប្រជែងគ្នាមួយទៅហើយ សម្រាប់ទីផ្សារទូស័ព្ទនៅទូទាំងសកលលោក ព្រោះវាជាបច្ចេកវិទ្យាថ្មីមួយដើម្បីបំពេញតម្រូវការជាក់ស្តែង និង ទាក់ទាញចិត្តអ្នកប្រើប្រាស់ទូរស័ព្ទដៃ។ លោកអ្នកមានដឹងអត់ថា Brand ទូរស័ព្ទណាខ្លះដែលមានកាមេរ៉ាបង្កប់ខ្លួន និង Unique ជាងគេ? យើងខ្ញុំជឿជាក់ថាសម័យនេះទៅហើយនណាៗក៏ចង់ប្រើទូរស័ព្ទដែលមានកាមេរ៉ាបង្កប់ខ្លួនដែរ ព្រោះវាទាន់សម័យ និងជាពិសេសកាមេរ៉ាបង្កប់ខ្លួន អាចជួយឲ្យលោកអ្នកទទួលបានអារម្មណ៍ស្រស់ស្រាយជាមួយនឹងអេក្រង់លាតពេញនៅលើទូរស័ព្ទដៃក្នុងការថតរួប​ និង ទស្សនាវីដេអូនានាបានយ៉ាងទូលាយ ។

មានក្រុមហ៊ុនស្មាតហ្វូនជាច្រើនបាននឹងកំពុងព្យាយាមបង្កើតនូវគំនិតច្នៃប្រឌិតថ្មីៗ ទាក់ទងនឹងការរចនាកាមេរ៉ាបង្កប់ខ្លួននេះ ក្នុងនោះដែរស្មាតហ្វូនដែលកំពុងលេចធ្លោខ្លាំងជាងគេក្នុងការរចនាកាមេរ៉ាបង្កប់ខ្លួនឆ្នាំ២០១៩នេះ គឺស្មាតហ្វូនស៊េរី Reno របស់ក្រុមហ៊ុន OPPO ដែលមើលទៅពិតជាប្លែកមិនសរសើរមិនបានមែន! មិនចាំបាច់មើលអីឆ្ងាយទេ មើលត្រឹមតែកាមេរ៉ាបង្កប់ខ្លួនចាប់តាំងពីចេញម៉ូឌែលស៊េរី F11 Pro មក វាមានកាមេរ៉ាបង្កប់ខ្លួននៅចំណុចកណ្តាល ដែលស៊ីមេទ្រីគ្នាជាមួយនឹងអេក្រង់ទូរស័ព្ទដៃ ដែលជាភាពងាយស្រួលចំពោះអតិថិជន អាចស៊ែលហ្វីបានដោយសំលឹងមកចំណុចត្រង់អេក្រង់ និង Len កាមេរ៉ាបង្កប់ខ្លួនបាន ដោយមិនពិបាកងាកឆ្វេង ឬ ងាកស្តាំឡើយ។

បន្ទាប់មកទៀតដើមខែមិថុនា ឆ្នាំ២០១៩នេះស្រាប់តែ OPPO បានបង្ហាញវត្តមានតួឯកស៊េរី Reno ពីរម៉ូឌែល ទៀត ​ដែលសុទ្ធតែមានកាមេរ៉ាបង្កប់ខ្លួនបែបបញ្ឆិតឡើង Cool តែម្តង ក្នុងទំហំ16MP +AI Beauty និង មានពន្លឺជំនួយ (Soft Light) នៅលើម៉ូឌែល OPPO Reno ធម្មតា និង OPPO Reno 10X Hybrid Zoom (មានបច្ចេកវិទ្យា 60X Digital Zoom, កាមេរ៉ាក្រោយ)

លើកនេះសឹងតែអាចនិយាយបានថាកាមេរ៉ាបង្កប់ខ្លួនបែបបញ្ឆិតរបស់ស៊េរី​ Reno មិនទាន់មានដៃគូរប្រកួតប្រជែងណាអាចធ្វើបាននៅឡើយទេ វាពិតជាឡូយមែនទែន! ព្រោះមើលទៅ OPPO បានគិតគូរយ៉ាងម៉ត់ចត់លើការបំពាក់កាមេរ៉ាបង្កប់ខ្លួនបែបបញ្ឆិតនេះ ដែលធ្វើឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនជាច្រើនបានប្រដូចកាមេរ៉ាបង្កប់ខ្លួនបែបបញ្ជិតនេះ ទៅនឹងព្រុយត្រីឆ្លាម ប្រដូចវាទៅនឹងត្របកផ្កាឈូកនៃអាគារ Opera House នៅអូស្រ្តាលី និងប្រដូចវាទៅនឹងទ្វាឡានស្ពតទំនើបៗមានតម្លៃថ្លៃជាដើម និង​ផ្សេងៗ (ទស្សនាវីដេអូ) ដែលបង្កើតបានជាគុណសម្បត្តិដ៏ល្អលើអេក្រង់លាតពេញ AMOLED (Panoramic Screen) ដែលមានកម្រិតលាតទំហំ 93.1% ហើយកាមេរ៉ាបង្កប់ខ្លួនព្រុយត្រីឆ្លាមនេះ អាចប្រើរយៈពេលផុសឡើងត្រឹមតែ 0.8s(វិនាទី) ពិតជាលឿន សំលេងស្ងាត់ល្អ មិនរំខាន និងអាចផុសឡើងចំនួន២០០.០០០ដង គិតជារយៈពេលអាចលើសពី៥ឆ្នាំ សម្រាប់អ្នកដែលចូលចិត្តស៊ែលហ្វីយ៉ាងណា គឺម៉ាអេមហ្មង ៕    

 

image

image

image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 12153
Yesterday : 18402
This Month : 149354
Last Month : 234986
Total Visitor : 18338851