ព័ត៌មាន

Verizon ចាប់ផ្តើមនូវដំណោះស្រាយនៃការផ្ញើសារកម្រិតខ្ពស់សម្រាប់ស្មាតហ្វូន Samsung Galaxy S9/S9+

ក្រុមហ៊ុន Verizon គឺចូលរួមជាមួយនឹងក្រុមហ៊ុនចែកចាយជាច្រើនរបស់សហរដ្ឋអាមេរិកក្នុងការទ្រទ្រង់ទៅលើដំណោះស្រាយនៃការផ្ញើសារកម្រិតខ្ពស់របស់ក្រុមហ៊ុន Google ដែលមានឈ្មោះហៅថា RCS (Rich Communication Services) ។ សម្រាប់ពេលនេះ វាមានស្មាតហ្វូនតែ ២ ប៉ុណ្ណោះដែលប្រើប្រាស់នូវ RCS នោះគឺ Samsung Galaxy S9 និង S9+ ប៉ុន្តែ Verizon និយាយថា វានឹងមានស្មាតហ្វូនជាច្រើនទៀតដែលធ្វើការបន្ថែមនៅពេលអនាគត។

គម្រោងនៃកម្មវិធីផ្ញើសារ Advanced Messaging របស់ក្រុមហ៊ុន​Verizon ដែលអាចធ្វើការជំនួសនូវ SMS នោហ អ្នកប្រើប្រាស់ស្មាតហ្វូន Galaxy S9/S9+ អាចធ្វើការផ្ញើសារបានដល់ទៅ 8000 តួអក្សរ ការអានទៅលើវិក័យបត្រ ការបង្កើតនូវក្រុមឆាតដល់ទៅ 100 នាក់ ការចែករំលែករូបភាព និងវីដេអូកម្រិតខ្ពស់រួមទាំងទីតាំងផងដែរ។

សម្រាប់ដំណោះស្រាយនៃកម្មវិធីផ្ញើសារកម្រិតខ្ពស់នេះអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនធ្វើការផ្ញើនូវ Attachments ធំជាងមុនដែលមិនធ្លាប់មាននោះទេ ប៉ុន្តែសម្រាប់ Option ថ្មីនេះក៏អាចធ្វើការផ្ញើសារនៅលើ Wi-Fi ផងដែរ៕

image

image