ព័ត៌មាន

កម្មវិធី Telegram ត្រូវវាយប្រហារដោយ DDoS

កម្មវិធីផ្ញើសារដែលមានសុវត្ថិភាពបំផុតគឺ Telegram ត្រូវវាយប្រហារ “ដ៏ខ្លាំង” មួយនៃការវាយប្រហារ (DDoS) នៅព្រឹកថ្ងៃពុធ។កម្មវិធីនេះមិនដំណើរការសម្រាប់អ្នកប្រើប្រាស់ជាច្រើននៅទូទាំងពិភពលោក ប៉ុន្តែសម្រាប់ប្រជាជននៅសហរដ្ឋអាមេរិករងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាងគេដោយសារការវាយប្រហារនេះបើយោងតាម ​​DownDetector ។

ក្រុមហ៊ុននេះនិយាយនៅក្នុង Twitter ថា “បច្ចុប្បន្នយើងកំពុងជួបប្រទះនូវការវាយប្រហារដោយ DDoS ដ៏មានឥទ្ធិពល អ្នកប្រើប្រាស់ Telegram នៅអាមេរិកហើយអ្នកប្រើមួយចំនួនមកពីប្រទេសផ្សេងទៀតអាចជួបប្រទះបញ្ហានៃការតភ្ជាប់” ។កម្មវិធីនេះមិនដំណើរការអស់រយៈពេលជាងមួយម៉ោង ហើយក្នុងពេលនោះក្រុមហ៊ុនធ្វើការបកស្រាយពីការវាយប្រហាររបស់ DDoS ។

ទោះជាយ៉ាងណាក៏ដោយ Telegram និយាយថាទិន្នន័យរបស់អ្នកប្រើទាំងអស់មានសុវត្ថិភាពមិនមានប្រភេទទិន្នន័យណាមួយត្រូវ Hack យកតាមរយៈការវាយប្រហារនេះឡើយ។

image

image