ព័ត៌មាន

ជិតកក្រើកទៀតហើយ ស្មាតហ្វូនដែលអាចបត់បានរបស់ Oppo ពិតជាឡូយមែន!

ក្រោយពេលដែលស្មាតហ្វូនដែលអាចបត់បាន Galaxy Fold និង Mate X បង្ហាញខ្លួនហើយនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ក៏មានប៉ាតង់សម្រាប់ស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួនផងដែរ ហើយវាក៏មានការទម្លាយនូវរូបរាងរបស់ស្មាតហ្វូនដែលអាចបត់បាននេះដោយ LetsGoDigital ផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo, Vivo, Xiaomi និង Samsung ក៏មានការបញ្ចេញនូវស្មាតហ្វូនដែលមានកាមេរ៉ាផុសឡើង អេក្រង់រុញឡើងលើ និងកាមេរ៉ាអាចបង្វិលបានផងដែរដើម្បីអោយអេក្រង់ពេញគែមនោះ។ សម្រាប់ស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Oppo មានទំហំធំក្នុងការប្រើប្រាស់នៅពេលដែលបើកគឺទំហំប៉ុនថេប្លេត។

អេក្រង់របស់វាប្រហែលជាមិនមានបញ្ហាដូចទៅនឹង Samsung នោះទេដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យា Oppo គិតទៅលើការប្រើប្រាស់នូវកាមេរ៉ាផុសឡើងនៅលើស្មាតហ្វូនដែលអាចបត់បាននេះ។ ពេលនេះ Oppo Reno បង្ហាញខ្លួនហើយជាមួយនឹង Sharp Fin នៅលើកាមេរ៉ាផុសរបស់វា តើកាមេរ៉ាផុសរបស់ស្មាតហ្វូនបត់បាននេះនឹងមានលក្ខណៈបែបណាទៅ?

image

image