ព័ត៌មាន

ក្រុមហ៊ុន Nokiaត្រៀមបញ្ចេញស្មាតហ្វូន 5G ចំនួនពីរម៉ូដែលសម្រាប់ប្រកួតប្រជែងនៅលើទីផ្សារ

បើទោះបីជាការដាក់ពង្រាយនូវបច្ចេកវិទ្យា 5G network នៅមិនទាន់បានទូទាំងពិភពលោកក៏ដោយនោះ វាមានការព្យាករណ៍ថា ស្មាតហ្វូន 5G ជាច្រើននឹងបង្ហាញខ្លួននៅក្នុងឆមាសទី ២ ឆ្នាំ​នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក៏ប្រហែលជាបញ្ចេញនូវ 5G iPhone របស់ខ្លួននៅចុងឆ្នាំនេះផងដែរ។

បច្ចេកវិទ្យា 5G ក៏ដាក់អោយដំណើរការនៅក្នុងប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងជាដើម។ ក្រុមហ៊ុនបច្ចេកវិទ្យា NOKIA ក៏មានគោលដៅក្នុងការបញ្ចេញនូវស្មាតហ្វូន 5G របស់ខ្លួនទៅកាន់ទីផ្សារផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុននេះក៏មានកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន Qualcomm ផងដែរ។

ក្រោយការប្រកាសបង្ហាញនូវស្មាតហ្វូន Nokia 9 PureView ដែលមានរូបរាងស្រស់ស្អាត និងកាមេរ៉ាដល់ទៅ ៥ គ្រាប់ថែមទៀត។ក្រុមហុនបច្ចេកវិទ្យារបស់ហ្វាំងឡង់នេះអាចនឹងប្រកាសបង្ហាញស្មាតហ្វូន 5G នេះនៅក្នុងត្រីមាសទី ៣ ឬត្រីមាសទី ៤ ឆ្នាំនេះជាមួយនឹងបន្ទះឈីប Snapdragon 855 processor ។ ស្មាតហ្វូននេះអាចបង្ហាញខ្លួននៅក្នុងខែសីហាផងដែរ។

ស្មាតហ្វូន 5G នៅមិនទាន់អាចដំណើរការបាននៅឡើយទេសម្រាប់ទីផ្សារជាច្រើននោះ ប៉ុន្តែសម្រាប់ស្មាតហ្វូនថ្នាក់កណ្តាលនាពេលខាងមុខនេះនឹងប្រើប្រាស់នូវបច្ចេកវិទ្យា 5G Connection នេះផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ក៏ប្រហែលជាបញ្ចេញនូវម៉ូដែលថ្មីបន្ទាប់ពី 8.1 ដែលដំណើរការនូវ Snapdragon 7xx SoC  និងទ្រទ្រង់នូវបច្ចេកវិទ្យា 5G ផងដែរ៕

image

image