ព័ត៌មាន

ប៉ាតង់របស់ Samsung ថ្មីទម្លាយអំពីរូបរាងស្មាតហ្វូនថ្មីដែលគេទាយថាជា Galaxy S11

ផ្អែកទៅលើប៉់ាតង់មួយដែលស្នើទៅកាន់ World Intellectual Property Organization នោះ វាមានការបញ្ជាក់ថា ក្រុមហ៊ុន Samsung គឺគិតអំពីការផ្លាស់ប្តូរថ្មីទៅលើការឌីស្សាញស្មាតហ្វូនរបស់ខ្លួន។ ប៉ាង់នេះគឺមានការបង្ហាញជាមួយនឹងចំណងជើងថា &#039Electronic device with full display ដែលបញ្ជាក់ថា អេក្រង់នេះគឺមានគែមកោងគ្រប់ជ្រុងតែម្តង។

តាមការបញ្ជាក់របស់ប់ាតង់នេះ វានឹងធ្វើអោយអេក្រង់របស់ស្មាតហ្វូននេះគឺពេញគែមតែម្តង។ ប៉ាតង់នេះទម្លាយថា ស្មាតហ្វូននេះក៏ប្រហែលជាប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។ បច្ចុប្បន្ននេះ ស្មាតហ្វូន Galaxy S10 និង​Galaxy S10+ ប្រើប្រាស់នូវសេនស័រ ultrasonic in-display fingerprint reader ។ សម្រាប់ប៉ាតង់ថ្មីនេះបង្ហាញថា ស្មាតហ្វូននេះនឹងមានកាមេរ៉ាខាងមុខក្រោមអេក្រង់តែម្តង។

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo និង Xiaomi គឺមានបង្ហាញនូវកាមេរ៉ាក្រោមអេក្រង់រួចហើយ ដូចនេះបច្ចេកវិទ្យានេះគឺរួចរាល់ហើយ។ នេះមានន័យថា Samsung Galaxy S11 នេះអាចនឹងបង្ហាញខ្លួននៅក្នុងខែកុម្ភៈខាងមុខនេះ៕

image

image

image