ព័ត៌មាន

ដឹងអត់ថា តើក្រុមយុវជនដែលឈ្នះហ្គេម Online Rule of Survival រដូវកាលទី១នេះទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

វាជាព្រឹត្តិការណ៍ដ៏កក្រើក និង ធំសម្បើមនៃការប្រកួតហ្គេមអនឡាញ Rule of Survival អស់ជាច្រើនសប្តាហ៍ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ក្រុមយុវជនកម្ពុជាកាលពីថ្ងៃសៅរ៍នេះ នៅផ្សារទំនើប AEON SENSOK ដែលមានការសហការឧបត្ថម្ភដោយក្រុមហ៊ុន Cellcard និង ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ដែលជាក្រុមហ៊ុនទូរស័ព្ទតែមួយគត់ដែលបានឧបត្ថម្ភក្នុងកម្មវិធីនេះ តាំងពីដើមកម្មវិធីរហូតដល់ចប់ជាមួយនឹងសហព័ន្ធកីឡាអេឡិចត្រូនិចជាតិកម្ពុជា។

តោះ!!មកមើលស្នាមញញឹមរបស់ក្រុមយុវជនដែលជាជ័យលេភី ហ្គេម Rule of Survival និង យុវជនឆ្នើមៗដទៃទៀតដែលបានឈ្នះរង្វាន់យ៉ាងសន្ធឹកសន្ធាប់ ពីការប្រកួតហ្គេមអនឡាញ Rule of Survival ដ៏ស្វិតស្វាញរដូវកាលទី១នេះ ដោយជ័យលេភីលេខ១ បានទៅលើក្រុមយុវជន Mister ដែលបានទទួលនូវប្រាក់រង្វាន់ ២៥.០០០.០០០ រៀល និង ទូរស័ព្ទស៊េរីថ្មី OPPO F11 Pro ម្នាក់មួយគ្រឿង (ដែលជាទូរស័ព្ទដែលមានចំនុចពិសេសជាច្រើនក្នុងការបំពេញទៅតាមក្តីប្រាថ្នារបស់អតិថិជនគ្រប់រូបដូចជា៖ កម្លាំងផ្ទុក ROM128BG +RAM 6GB កាន់តែងាយស្រួលសម្រាប់ Gamers និងមាន   កាមេរ៉ាក្រោយភ្លោះទំហំ 48 MP ,កាម៉េរាមុខបង្កប់ខ្លួនផុសឡើងនៅចំណុចកណ្តាលទំហំ 16MP +AI beauty 2.1, ថាមពលថ្មទំហំ 4000mAh ,បច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC ជំនាន់ 3.0 ,មានបច្ចេកវិទ្យាជំនួយល្បឿន​ Hyper Boost , អេក្រង់បែបលាតពេញទំហំ 6.53 inch ដែលមានកម្រិតបង្ហាញ FHD+ រហូតដល់ទៅ 90.9%)  ហើយពួកគេនឹងមានឱកាសដើម្បីចូលរួមការប្រកួតហ្គេមអេឡិចត្រូនិច កីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីនផងដែរ

ចំណែកចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមដែលមានឈ្មោះថា Warrior ដោយទទួលបានប្រាក់រង្វាន់២០.០០០.០០០រៀល និង ទូរស័ព្ទ F11 ម្នាក់មួយគ្រឿង និង ក្រុមលេខ៣បានទៅលើក្រុម UP ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ១០.០០០.០០០រៀល និង ក្រុមកីឡាករឆ្នើម និង​ ក្រុមកីឡាករដែលមានអ្នកគាំទ្រច្រើនបំផុត សុទ្ធតែទទួលបានទូរស័ព្ទដៃទំនើប OPPO ម្នាក់មួយគ្រឿងបន្ថែមទៀតផង។ ទាំងនេះគឺជាឱកាសថ្មីមួយទៀតហើយដើម្បីជាការលើកទឹកចិត្តដល់យុវជនខ្មែរមួយចំនួន ដែលនិយមលេងហ្គេមអនឡាញតាមអ៊ីនធើណែត ដោយមិនចំណាយពេលវេលាឥតប្រយោជន៍ និង ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុនឯកជនក្នុងស្រុកថែមទៀតផង ប៉ុន្តែទោះបីជាបងប្អូនយើងនិយមលេងហ្គេមយ៉ាងណាក៏ដោយ សូមកុំភ្លេចការសិក្សាផងណាកនយើង ហេហេហេ រៀនក៏ពូកែ លេងហ្គេមកាន់តែឆ្លាតទៀត គឺអេមតែម្តង ៕

image

image

image

image

image