ព័ត៌មាន

អាមេរិកបង្កើនការវាយប្រហារតាមអ៊ីនធឺរណិតលើបណ្តាញថាមពលរបស់ប្រទេសរុស្ស៊ី

កាសែត New York Times រាយការណ៍នៅក្នុងអត្ថបទមួយដែលចេញផ្សាយនៅលើគេហទំព័ររបស់កាសែតនេះថា កងកម្លាំងពិសេសសហរដ្ឋអាមេរិកបង្កើនការវាយប្រហារតាមអ៊ីនធឺរណិតលើបណ្តាញអគ្គិសនីរបស់ប្រទេសរុស្ស៊ី។ យោងតាមការផ្សាយរបស់កាសែតនោះទទួលព័ត៌មានពីប្រភពក្នុងចំណោមមន្រ្តីសហរដ្ឋអាមេរិកបង្ហាញថា សហរដ្ឋអាមេរិកកំពុងព្យាយាមអនុវត្តកម្មវិធីដែលអាចប្រមូលព័ត៌មាននៅលើបណ្តាញអគ្គិសនីរបស់ប្រទេសរុស្ស៊ី និងចោទថាអាមេរិកដាក់មេរោគនៅខាងក្នុងប្រព័ន្ធ។

ប្រភពមួយក្នុងចំណោមប្រភពដែលដកស្រង់ដោយកាសែត New York Times មានសេចក្តីថា  “សកម្មភាពនោះកាន់តែអាក្រក់ជាងឆ្នាំមុន” ។ យើងកំពុងធ្វើអ្វីមួយនៅកម្រិតមួយដែលយើងមិនដែលសញ្ជឹងគិតកាលពីពីរ ឬបីឆ្នាំមុន»។

អត្ថបទនេះនិយាយថា “ចាប់តាំងពីឆ្នាំ២០១២ … សហរដ្ឋអាមេរិកធ្វើការស៊ើបអង្កេតលើប្រព័ន្ធត្រួតពិនិត្យបណ្តាញអគ្គីសនីរបស់ប្រទេសរុស្ស៊ី” ។ ប៉ុន្តែឥឡូវនេះយុទ្ធសាស្រ្តរបស់អាមេរិកផ្លាស់ប្តូរកាន់តែច្រើនឆ្ពោះទៅរកការបំពាន»។ ” ប្រព័ន្ធនោះត្រូវគេរៀបទុកដើម្បីជាផ្នែកមួយនៃការព្រមាន  ហើយជាផ្នែកមួយត្រៀមរួចជាស្រេចដើម្បីវាយប្រហារតាមអ៊ីនធឺរណិត ប្រសិនបើមានជម្លោះដ៏ធំមួយផ្ទុះឡើងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងម៉ូស្គូ”។

“សំណួរដែលមិនអាចឆ្លើយគឺថា តើអាមេរិកចូលទៅក្នុងបណ្តាញអគ្គិសនីកម្រិតណាហើយ។ មានតែដល់ពេលនោះទេទើបអាចដឹងច្បាស់ណាស់ថា  តើវាអាចនឹងធ្វើឱ្យប្រទេសរុស្ស៊ីធ្លាក់ចូលទៅក្នុងភាពងងឹត ឬប៉ះពាល់ដល់យោធារបស់ខ្លួន ឬយ៉ាងណា? ជាសំណួរមួយដែលមិនអាចឆ្លើយតបទេ រហូតដល់កូដទាំងនោះធ្វើសកម្មភាព។” អត្ថបទនោះបន្ថែមថា “សកម្ម​ភាព​​​របស់សហរដ្ឋអាមេរិកនេះបង្ករហានិភ័យខ្ពស់ ដែលបណ្តាលឱ្យមានការកើនឡើងនូវសង្គ្រាមត្រជាក់ផ្នែកឌីជីថលប្រចាំថ្ងៃរវាងទីក្រុងវ៉ាស៊ីនតោន និងក្រុងម៉ូស្គូ។”

image

image