ព័ត៌មាន

ហ្វេសប៊ុកនឹងចេញ រូបិយប័ណ្ណឌីជីថលថ្មីមួយនៅឆ្នាំក្រោយ

ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សហ្វេសប៊ុកគ្រោងនឹងដាក់ចេញនូវរូបិយប័ណ្ណឌីជីថលថ្មីមួយនៅឆ្នាំក្រោយដែលនឹងអនុញ្ញាតឱ្យអ្នកប្រើទិញវត្ថុក៏ដូចជាផ្ញើប្រាក់ទៅឱ្យម្នាក់ផ្សេងទៀតដោយមិនគិតថ្លៃសេវា។អ្នកនឹងអាចធ្វើការទូទាត់ជាមួយរូបិយប័ណ្ណតាមរយៈកម្មវិធី wallet apps ឬ Calibra wallet ផ្ទាល់ខ្លួនរបស់ Facebook ដែលនឹងត្រូវបានបង្កើតឡើងក្នុងកម្មវិធី WhatsApp និង Messenger។

អ្នកប្រើអាចធ្វើការទូទាត់និងផ្ញើប្រាក់ទៅអ្នកប្រើផ្សេងទៀតហើយដំណើរការទាំងមូលនេះនឹងមានភាពងាយស្រួលនិងឆាប់រហ័ស។ចាប់ពីឆ្នាំក្រោយអ្នកប្រើប្រាស់ហ្វេសប៊ុកនឹងអាចទិញ Libra (ឈ្មោះរូបិយប័ណ្ណ) ហើយបន្ទាប់មកវានឹងត្រូវបានរក្សាទុកក្នុងកាបូបឌីជីថលដែលមានឈ្មោះថា Calibra ។

“នៅក្នុងពេលអនាគតយើងសង្ឃឹមថានឹងផ្តល់ជូននូវសេវាកម្មបន្ថែមសម្រាប់មនុស្សនិងអាជីវកម្មដូចជា ការបង់វិក័យប័ត្រដោយការចុចប៊ូតុងមួយ ការទិញកាហ្វេមួយពែងជាមួយនឹងការស្កេនលេខកូដ ឬការជិះរថយន្តសាធារណៈដោយមិនចាំបាច់យកសាច់ប្រាក់តាមខ្លួន ឬរថភ្លើងក្រោមដី “។ទោះជាយ៉ាងណាក៏ដោយមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរបៀបដែលប្រាក់និងទិន្នន័យរបស់អ្នកប្រើប្រាស់នឹងត្រូវបានការពារដោយរបៀបណា ដោយក្រុមហ៊ុននេះបានសង្កត់ធ្ងន់ថា Libra នឹងមិនត្រូវបានគ្រប់គ្រងដោយហ្វេសប៊ុកតែមួយគត់នោះទេ។

ក្រុមក្រុមហ៊ុនដែលទំនងជាទទួលយក Libra រួមមាន៖

  • ក្រុមហ៊ុនទូទាត់ដូចជា Mastercard និង PayPal

  • អាជីវកម្មឌីជីថលរួមមាន eBay, Spotify និង Uber

  • ក្រុមហ៊ុនទូរគមនាគមន៍ដូចជា Vodafone

  • អង្គការសប្បុរសធម៌ដូចជា ធនាគារមីក្រូហិរញ្ញវត្ថុ ធនាគារពិភពលោករបស់ស្ត្រី។

image

image