ព័ត៌មាន

ក្រុមហ៊ុន NOKIA នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ MWC19 នៅស៊ាងហៃ

ព្រឹត្តិការណ៍ដ៏សំខាន់ និងល្បីល្បាញបំផុតនៅក្នុងឧស្សាហកម្មស្មាតហ្វូន និងបណ្តាញ Networking នោះគឺព្រឹត្តិការណ៍ MWC នៅក្នុងទីក្រុងបាសេឡូណា។ យ៉ាងណាមិញ វាមិនមែនមានតែព្រឹត្តិការណ៍ MWC មួយនោះទេនៅក្នុងពិភពលោកនោះ។ ថ្មីៗនេះ GSM Association ចាប់ផ្តើមធ្វើការរៀបចំទៅលើព្រឹត្តិការណ៍ Mobile World Congresses នៅក្នុងតំបន់អាស៊ីដែលពិតជាមានសារៈសំខាន់មែនទែននៅលើទីផ្សារ ហើយជាកន្លែងដែលឧបករណ៍ Networking និងស្មាតហ្វូនជាច្រើនត្រូវធ្វើការអភិវឌ្ឍ និងផលិតនោះ។

Asian MWC នឹងធ្វើការរៀបចំឡើងនៅក្នុងទីក្រុងស៊ាងហៃចាប់ពីថ្ងៃទី ២៦ ខែមិថុនានេះដល់ថ្ងៃទី ២៨ ខែមិថុនា។ អ្នកអាចស្វែងរកនូវផលិតផលជាច្រើនដែលពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យា 5G, AI, Automotive និង IoT ។

ក្រុមហ៊ុនបច្ចេកវិទ្យា​Nokia នឹងធ្វើការដាក់បង្ហាញនូវបច្ចេកវិទ្យាច្នៃប្រឌិតរបស់ខ្លួនជាច្រើន និងផលិតផលជាច្រើនទៀតសម្រាប់ផ្លាស់ប្តូរទៅលើឧស្សាហកម្មនេះ បទពិសោធន៍នៃការប្រើប្រាស់របស់មនុស្ស និងការផ្លាស់ប្តូរទៅលើអាជីវកម្មរបស់អ្នកថែមទៀតផង។ នៅក្នុងព្រឹត្តិការណ៍ MWC2019 នៅក្នុងទីក្រុងបាសេឡូណា ក្រុមហ៊ុន Nokia ក៏មានការបង្ហាញនូវបច្ចេកវិទ្យា 5G កម្រិតខ្ពស់ និងបច្ចេកវិទ្យាជាច្រើនទៀតដែលហ្វាំងឡង់អភិវឌ្ឍផងដែរ។

ប្រសិនបើអ្នកមានគម្រោងទៅព្រឹត្តិការណ៍ MWC19 នៅក្នុងទីក្រុងស៊ាងហៃនោះ អ្នកអាចចូលទៅកាន់ស្តង់ Nokia Shanghai Bell នៅ Hall N3 E50 ។ សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ https://www.mwcshanghai.com

image

image