ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy A90 ប្រហែលជាប្រើប្រាស់នូវបច្ចេកវិទ្យា 45W fast charging

ស្មាតហ្វូនស៊េរីថ្មី​ Samsung Galaxy A90 ត្រូវប្រទះឃើញថាធ្វើតេស្តនៅក្នុងប្រទេសកូរ៉េខាងត្បូងទៅលើបច្ចេកវិទ្យា 45W fast charging ខណៈពេលដែលបច្ចេកវិទ្យា 25W គឺប្រទះឃើញប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S10 5G, Galaxy A70 និង​ Galaxy A80 តែប៉ុណ្ណោះ។

វាមានការបែកធ្លាយចេញពី Ice Universe ដែលអះអាងថា បច្ចេកវិទ្យានេះនឹងប្រើប្រាស់ផងដែរនៅលើស្មាតហ្វូន Galaxy Note 10 Pro ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងប្រកាសបង្ហាញនូវបច្ចេកវិទ្យា 45W fast charging នេះនៅលើស្មាតហ្វូន Galaxy A series មុនពេលដែលវាដាក់ដំណើរការនៅលើស្មាតហ្វូន Samsung Galaxy Note 10 series ដែលគ្រោងបង្ហាញខ្លួននៅក្នុងខែសីហានេះ។

ស្មាតហ្វូន Galaxy A90​នេះអាចនឹងបង្ហាញខ្លួនជាមួយនឹងបច្ចេកវិទ្យា 45W fast charging ។ វាមានការរាយការណ៍ផងដែរថា ស្មាតហ្វូន Galaxy Note 10 នេះនឹងប្រើប្រាស់នូវបច្ចេកវិទ្យា 25W fast charging ខណៈពេលដែល Note 10 Pro នឹងប្រើប្រាស់នូវ 45W ៕

image

image