ព័ត៌មាន

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Samsung Galaxy M30s ត្រូវទម្លាយ!

កាលពីសប្តាហ៍មុននេះ យើងបានដឹងថា ក្រុមហ៊ុន​ Samsung នឹងបញ្ចេញនូវជំនាន់ថ្មីមួយទៀតរបស់ស្មាតហ្វូន Galaxy M30​ដែលមានលេខម៉ូដែល SM-M307F ។ សម្រាប់ម៉ូដែលនេះត្រូវគេស្គាល់ថាជា Galaxy M30s ។ សម្រាប់លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះក៏ត្រូវបែកធ្លាយអនឡាញផងដែរ។ ម៉ូដែលថ្មីនេះគឺមានរ៉េមទំហំ 4GB ។

ស្មាតហ្វូននេះអាចនឹងប្រើប្រាស់នូវ Android 9 Pie នេះបើតាមបញ្ជីរបស់​ Geekbench ។ វាអាចនឹងប្រើប្រាស់នូវឈីប Exynos 9610 និងក្រាហ្វិកកាត Mali-G72 GPU ។ សម្រាប់ម៉ូដែល SM-M307F នេះអាចនឹងបង្ហាញខ្លួននៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ៕

image

image