ព័ត៌មាន

More than the Seen ជាពាក្យដែល OPPO ធ្វើឲ្យគេចង់ដឹងនៅថ្ងៃស្អែកនេះក្នុងព្រឹត្តិការណ៍ MWC នៅទីក្រុងសៀងហៃ

កាន់តែប្លែក និង អស្ចារ្យទៀតហើយ ដោយ OPPO បាននឹងកំពុងតែឈានទៅរកការបំបែកកំណត់ត្រាថ្មីរបស់ខ្លួនមួយផ្នែកទៀត ជាមូយនឹងការដាក់តាំងបង្ហាញបច្ចេកវិទ្យាថ្មី និង ទំនើបនៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) ឆ្នាំ២០១៩នៅទីក្រុងសៀងហៃប្រទេសចិន ។ លើកនេះ មិនដឹងថាបច្ចេកវិទ្យាដ៏ទំនើបនេះនឹងត្រូវបំពាក់នៅលើម៉ូឌែលអ្វីនោះទេ! គ្រាន់តែដឹងថាវាជាបច្ចេកវិទ្យាដែលមានបំពាក់កាមេរ៉ាបង្កប់ខ្លួនក្នុងអេក្រង់ទូរស័ព្ទ ដែលគ្មានឆក គ្មានហូតចេញ និង​គ្មានផុស ដូចម៉ូឌែលមុនៗឡើយ ។

តាមរយៈវីដេអូ Teaser មួយនេះ យើងឃើញថា OPPO ហាក់ដូចជាចង់បង្ហាញពីភាពវិវឌ្ឍន៍ នៃការរចនាកាមេរ៉ារបស់ពួកគេដែលល្អឥតខ្ចោះ ចង់ដឹងថាយ៉ាងណាខ្លះសូមមើល វីដេអូទាំងអស់គ្នា៖ 

 ដូចលោកអ្នកធ្លាប់បានដឹងដែរហើយថា កាលពីឆ្នាំមុន OPPO បានបង្ហាញពីបច្ចេកវិទ្យាកាម៉េរាហូតចេញពីតួខ្លួនជាលើកដំបូងនៅលើ OPPO Find X រួចមកហើយ ដែលទទួលបានការគាំទ្រ និង សរសើរមិនដាច់ពីមាត់ យ៉ាងច្រើនលើសលប់ មិនគួរឲ្យជឿ ហើយក្នុងឆ្នាំនេះវិញ បច្ចេកវិទ្យាកាម៉េរាផុសចេញដូចព្រុយត្រីឆ្លាម បែបបញ្ឆិតនេះ បានស្ថិតនៅលើកំពូលស្មាតហ្វូន OPPO Reno Series តែម្តង ដោយម៉ូឌែល OPPO Reno 10X Zoom មានបច្ចេកវិទ្យា 60X Digital Zoom បានកាន់តែឆ្ងាយ កាន់តែច្បាស់។ ជាក់ស្តែងនៅថ្ងៃនេះ វាកាន់តែធ្វើឲ្យអ្នកគាំទ្រឆ្ងល់ទៀតហើយ ប្រសិនបើមានកាមេរ៉ាបង្កប់ខ្លួនក្នុងអេក្រង់មែននោះ! មានតែសំណួរសួរថា How? That’s true? That’s amazing!! ។

ចំលើយទាំងអស់នឹងត្រូវលាតត្រដាងហើយនៅថ្ងៃស្អែកនេះ ចង់ដឹងថា OPPO ធ្វើបានពិតមែនទេ?  បើចង់ជ្រាបច្បាស់ ថាវាជាព័ត៌មានពិត ឬ បែកធ្លាយ សូមរង់ចាំទស្សនាការផ្សាយផ្ទាល់ព្រឹត្តិការណ៍ MWC Shanghai នៅទីក្រុងសៀងហៃ ប្រទេសចិន ដែលប្រព្រឹត្តទៅ នៅថ្ងៃទី ២៦ ដល់ ២៩ ក្នុងខែមិថុនានេះហើយ៕      

image