ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងក្លាយជាអ្នកផ្គត់ផ្គង់ទៅលើបន្ទះឈីប 5G សម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូនធំៗជាច្រើននៅចិន

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ត្រូវគេរាយការណ៍នឹងធ្វើការផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូនចំនួន ២ ធំៗរបស់ចិនសម្រាប់បន្ទះឈីប 5G chipsets ។ ក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះគឺជាក្រុមហ៊ុន Oppo និង Vivo ដែលទទួលបាននូវគំរូពីក្រុមហ៊ុន​Samsungខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm និង​ MediaTek នៅមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការ 5G នៅក្នុងឆ្នាំ ២០២០ នេះ។

អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei មិនធ្វើការលើកឡើងជាមួយនឹងក្រុមហ៊ុន Qualcomm និង MediaTek នោះទេ។ នេះមានន័យថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះប្រហែលជាចាប់ផ្តើមប្រើប្រាស់នូវដំណោះស្រាយទៅលើបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុននេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺមានឱកាសច្រើន និងបន្តយកឈ្នះនៅក្នុងបច្ចេកវិទ្យា 5G នេះ។

វាគឺអាចទៅរួចដែលថា Exynos Modem 5100, Exynos RF 5500 និង Exynos SM 5800 chips នឹងមានកាន់តែច្រើននៅឆ្នាំក្រោយនេះ។ ដំណោះស្រាយទាំងនេះអាចដាក់ពង្រាយដោយក្រុមហ៊ុនផលិតស្មាតហ្វូនកាន់តែច្រើននៅក្នុងប្រទេសចិន ខណៈពេលដែលទីផ្សាររបស់ក្រុមហ៊ុន Samsung នៅទីនេះគឺមិនទាន់ច្រើននោះទេ៕

image

image