ព័ត៌មាន

Galaxy S8 និង Galaxy S8+ ទទួលបាន QR code scanner សម្រាប់ការអាប់ដេតនៅក្នុងខែកក្កដា ឆ្នាំ ២០១៩ នេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែបញ្ចេញនូវព័ត៌មានលម្អិតនៃសុវត្ថិភាពទៅលើ Patch ប្រចាំខែកក្កដា ឆ្នាំ ២០១៩ នេះនៅថ្ងៃនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះបញ្ចេញនូវមុខងារសំខាន់ៗជាច្រើននៅលើកាមេរ៉ានេះជាមួនឹងការអាប់ដេតចុងក្រោយបំផុតដែលមានសមត្ថភាពក្នុងការប្រើប្រាស់នូវ QR codes​ចេញពីកាមេរ៉ាផ្ទាល់តែម្តង។ ពេលនេះ វាអាចប្រើប្រាស់បាននៅលើ Galaxy S8 និង Galaxy S8+ ។

សម្រាប់ការអាប់ដេតសុវត្ថិភាពសម្រាប់ខែកក្កដា ឆ្នាំ ២០១៩ នេះគឺនាំយកនូវមុខងារ QR code scanner សម្រាប់ស្មាតហ្វូន Galaxy S8 និង​Galaxy S8+ នេះ។ Galaxy S8 គឺជាស្មាតហ្វូនដំបូងបំផុតដែលភ្ជាប់ជាមួយនឹង Bixby ។ អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការស្កេន QR codes តាមរយៈ Bixby Vision នៅក្នុងកម្មវិធីកាមេរ៉ា។

កាមេរ៉ានេះអាចធ្វើការស្កេនទៅលើកូដដូចនេះអ្នកអាចបន្ថែមនូវ contacts, calendar events, open webpages និងជាច្រើនទៀត។ សម្រាប់ការអាប់ដេត G950FXXU5DSFB នេះគឺដំណើរការនៅក្នុងប្រទេសបារាំង និងអាល្លឺម៉ង់។ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងធ្វើការអាប់ដេតទៅកាន់ទីផ្សារជាច្រើនទៀតនៅក្នុងពិភពលោកនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕

image

image