ព័ត៌មាន

ហ្គេមរន្ធត់ Android Horror ដែលមានការទាញយកច្រើនជាង 50,000 ដងនៅលើ Google Play លួចយកព័ត៌មាន Login Facebook និង Google

ហ្គេម Android Horror ប្រើស្គ្រីបដែលមានគំនិតអាក្រក់ដើម្បីលួចយកព័ត៌មានលុកចូល( login credentials) របស់អ្នកប្រើប្រាស់ និងពីអ្នកប្រើបណ្តាញផ្សព្វផ្សាយ ដើម្បីបង្កើនចរាចរហ្គេមកាន់តែច្រើន និងបង្កផលប៉ះពាល់ដល់ឧបករណ៍។  ក្រុមស្រាវជ្រាវការគំរាមកំហែងរបស់ Wandera កំណត់អត្តសញ្ញាណកម្មវិធីដែលមានគំនិតអាក្រក់នៅលើ Google Play Store ។

កម្មវិធីនេះបញ្ឆោតលើការត្រួតពិនិត្យសន្តិសុខយ៉ាងម៉ត់របស់របស់ Google Play Store ដោយប្រើឥរិយាបថព្យាបាទ ដោយចេញផ្សាយប្រើឈ្មោះកញ្ចប់ស្រដៀងនឹងច្បាប់ដែលស្របច្បាប់ហើយឱ្យមានការលេងល្បែងពេញលេញនោះ ជាហេតុនាំឱ្យហ្គេមនោះអាចជៀសផុតពីការសង្ស័យ និងការហាមឃាត់(red flags )។នៅពេលកម្មវិធីហ្គេមត្រូវគេដំឡើងលើបករណ៍នោះកម្មវិធីនេះមិនទាន់ចាប់ផ្ដើមដំណើរការឆ្លងមេរោគភ្លាមៗនោះទេ។

វារក្សាភាពស្ងប់ស្ងាត់អស់    រយៈពេលជាច្រើនថ្ងៃ មុនពេលសកម្មភាពព្យាបាទត្រូវគេបញ្ជា។ កម្មវិធីធ្វើដំណើរការអាស្រ័យលើប្រព័ន្ធប្រតិបត្តិការរបស់ឧបករណ៍ផងដែរ ប្រសិនបើប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយបង្អស់ត្រូវបានអាប់ដេតនោះ  វាមិនធ្វើសកម្មភាពណាមួយដែលនាំឱ្យមានគ្រោះថ្នាក់នោះទេ ប៉ុន្តែប្រសិនបើវាជាកំណែចាស់នោះសកម្មភាពព្យាបាទនឹងចាប់ផ្តើមធ្វើការ។

មុខងារព្យាបាទ

លើឧបករណ៍មានមេរោគនេះ មានការជូនដំណឹងក្លែងក្លាយដែលសុំឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពសេវាសុវត្ថិភាព Google។ នៅពេលអ្នកប្រើប្រាស់ចុចលើការធ្វើបច្ចុប្បន្នភាពវាបង្ហាញទំព័រចូល Google ក្លែងក្លាយ និងបោករងគ្រោះក្នុងការលួចពាក្យសម្ងាត់។ ប្រសិនបើអ្នកប្រើប្រាស់បញ្ចូលព័ត៌មានបញ្ជាក់អត្តសញ្ញាណនោះ មេរោគនឹងដកស្រង់ព័ត៌មានសំខាន់ៗដូចជា Recovery emails, Recovery phone numbers, Birthday, Verification codes, Cookies, និង tokens។

កម្មវិធីហ្គេមនោះមានលទ្ធភាពបើកដំណើរការដោយខ្លួនឡើងវិញ ក្រោយពីអ្នកប្រើប្រាស់ធ្វើការ reboot​ លើឧបករណ៍នោះ។”កម្មវិធីនោះទទួលបានប្រាក់ចំណេញតាមវិធីពីរយ៉ាងគឺដោយការព្យាយាមដើម្បីឱ្យអ្នកប្រើប្រាស់បង់លុយសម្រាប់កម្មវិធីនិងដោយប្រើបណ្តាញផ្សព្វផ្សាយ។ នៅពេលដំឡើងហ្គេមនេះ គេតម្រូវឱ្យអ្នកប្រើប្រាស់បង់ប្រាក់សម្រាប់ល្បែង ឬដើម្បីធ្វើការសាកល្បងដោយឥតគិតថ្លៃ។ នៅពេលដែលអ្នកប្រើជ្រើសការសាកល្បងឥតគិតថ្លៃកម្មវិធីនេះផ្ទុកទំព័របង់ប្រាក់ PayPal ក្នុងតម្លៃ£ ១៨ ($២២)។”

 កម្មវិធី Android Horror ទទួលបានការទាញយកកម្មវិធីនេះពី ១.000 ទៅ ៥០.000 ក្នុងរយៈពេលបីសប្តាហ៍ ហើយហ្គេមនោះទទួលបានការវាយតម្លៃផ្កាយ៤។ ក្រោយមកកម្មវិធីហ្គេមព្យាបាទនោះត្រូវគេដកចេញពី play store នៅថ្ងៃទី២៧ ខែមិថុនា។

image

image