ព័ត៌មាន

Nokia បញ្ចេញវីដេអូពន្យល់លម្អិតពីកំណើននៃឱកាសជាច្រើននៃបច្ចេកវិទ្យា 5G សម្រាប់អ្នកប្រើប្រាស់!

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ទើបតែបញ្ចេញនូវវីដេអូថ្មីរបស់ខ្លួននៅលើបណ្តាញសង្គម YouTube សម្រាប់អ្នកប្រើប្រាស់ចុងក្រោយរបស់ខ្លួនជាមួយនឹងបច្ចេកវិទ្យា 5G Network នោះ។ សម្រាប់ Internet គឺពោរពេញដោយបច្ចេកវិទ្យា 5G ហើយសម្រាប់ស្តង់ដារថ្មីនៃបណ្តាញនេះគឺមិននៅឆ្ងាយទៀតនោះទេ ហើយវានឹងចាប់ផ្តើមដំណើរការលឿនមែនទែននៅក្នុងឧស្សាហកម្មបែបឌីជីថលនេះ។

វីដេអូនេះមានការបង្ហាញអំពីឱកាសជាច្រើនសម្រាប់អ្នកប្រើប្រាស់ ឧស្សាហកម្ម និងទីក្រុងឆ្លាតវៃ។ អតិថិជនរបស់ Nokia អាចធ្វើការអភិវឌ្ឍទៅលើគំនិតរបស់ពួកគេ និងការរៀបចំនៅលើបណ្តាញបច្ចេកវិទ្យា​ 5G នេះសម្រាប់តម្រូវការរបស់ពួកគេ។ វីដេអូនេះមានរយៈពេលត្រឹមតែ ២ នាទីប៉ុណ្ណោះ។

នៅក្នុងអាជីវកម្មបណ្តាញបច្ចេកវិទ្យា 5G នេះគឺពិតជាអស្ចារ្យមែនទែន។ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ធ្វើការពន្យល់យ៉ាងលម្អិតអំពីបណ្តាញបច្ចេកវិទ្យានេះសម្រាប់ពេលអនាគត និងដំណើរការរបស់វារួមជាមួយនឹងការជួយរបស់បច្ចេកវិទ្យានេះទៅលើទីក្រុងដែលយើងកំពុងតែរស់នៅផងដែរ៕

image

image