ព័ត៌មាន

វិធីសាស្រ្តក្នុងការ Track នៅលើស្មាតហ្វូន Android

តើត្រូវធ្វើការតាមដានទៅលើស្មាតហ្វូន Android ដែលត្រូវគេលួច ឬបាត់ដោយរបៀបណាទៅ? នេះគឺជាសំណួរដែលមានការសួរច្រើនជាង ៨០% សម្រាប់អ្នកប្រើប្រាស់។ វាមានវិធីសាស្រ្ត ២ ក្នុងការស្វែងរកនូវស្មាតហ្វូន Android ដែលបាត់នេះបានយ៉ាងងាយស្រួល។

វិធីសាស្រ្តទី ១ គឺការរកទីតាំងរបស់ស្មាតហ្វូននេះតាមរយៈការប្រើប្រាស់ Tracking App និងវិធីទី ២ គឺការស្វែងរកនូវ Android Phone របស់អ្នកដោយមិនចាំបាច់ប្រើប្រាស់នូវ Tracking App ។ អ្នកអាចធ្វើវាបានដោយខ្លួនឯង។

កម្មវិធី Android Device Manager របស់ Google ៖ នេះគឺជា​Tools ផ្លូវការរបស់ Google ក្នុងការតាមដានទៅលើស្មាតហ្វូន Android របស់អ្នកដោយគ្រាន់តែ Sign in ចូលទៅក្នុង Android Device Manager នេះតាមរយៈ Google Account ID របស់អ្នក នោះអ្នកអាចធ្វើការតាមដានទៅលើទីតាំងនៅលើស្មាតហ្វូននេះបាន។ អ្នកអាចដំណើរការ ៣ សកម្មភាពគឺ៖ ចុចអោយរោទិ៍ ចាក់សោរស្មាតហ្វូនពីចម្ងាយ និងលុបទិន្នន័យចោលបាន។ វាក៏មានការបង្ហាញទីតាំងរបស់ស្មាតហ្វូននេះផងដែរ។

កម្មវិធី Google Maps Location History៖ Google Maps គឺជាវិធីងាយស្រួលទី ២ ដែលអ្នកអាចដឹងនូវទីតាំងរបស់ស្មាតហ្វូន Android របស់អ្នកបានលឿន។ អ្នកអាចមើលនៅក្នុង Google Maps Location History ដែលអ្នកអាចមើលស្មាតហ្វូន និងទីតាំងរបស់វាបាន។ អ្នកអាចប្រើប្រាស់ Timestamps ដើម្បីមើលទីតាំងបាន។

កម្មវិធី AirDroid ៖ កម្មវិធីនេះមានមុខងារស្រដៀងគ្នាទៅនឹង Android Device Manager ហើយវាក៏ផ្តល់នូវមុខងារអស្ចារ្យជាច្រើនទៀតដូចជា Lock, Wipe, Erase និងការយករូបភាពចេញពីកាមេរ៉ាបានផងដែរ៕

image

image