ព័ត៌មាន

កម្មវិធីស្រលាញ់ភេទដូចគ្នា Jack’d ត្រូវពិន័យឲ្យសងប្រាក់ $240K ករណីលេចព័ត៌មានអ្នកប្រើប្រាស់

កម្មវិធីស្រលាញ់ភេទដូចគ្នា Jack&#039d នឹងត្រូវបង់ប្រាក់ 240,000 ដុល្លារដល់អ្នកប្រើប្រាស់របស់ខ្លួនបន្ទាប់ ពីពួកគេលាតត្រដាងរូបថតជិតស្និទ្ធលើអ៊ីនធឺរណិតយ៉ាងហោចណាស់មួយឆ្នាំ។ ក្រុមហ៊ុនដែល មានឈ្មោះថា Online Buddies ដោះស្រាយបញ្ហាបន្ទាប់ពីមួយឆ្នាំមក ហើយពួកគេត្រូវផ្តល់ ដំណឹងដោយអ្នកស្រាវជ្រាវខាងសន្តិសុខតាមអ៊ីនធឺរណិតម្នាក់ឈ្មោះ Oliver Hough។

អ្នកស្រាវជ្រាវ ជូនដំណឹងដល់ក្រុមហ៊ុនអំពីកំហុសនៅខែកុម្ភៈ ឆ្នាំ 2018 ប៉ុន្តែក្រុមហ៊ុនយកចិត្តទុកដាក់ ចំពោះបញ្ហានេះតែនៅក្នុងខែកុម្ភៈ ឆ្នាំ 2019 ឯណោះ។  កម្មវិធីណាត់ជួបដ៏ពេញនិយមដាក់បញ្ចូលរូបថតឯកជនទៅកាន់ storage bucket របស់ Amazon Web Services ដែលអាចចូលយ៉ាងងាយស្រួល។ អគ្គរដ្ឋអាជ្ញាញូវយ៉កលោកស្រី Letitia  និយាយថាកម្មវិធីនេះរំលោភលើការទុកចិត្តក៏ដូចជាការរំលោភលើសិទ្ធិឯកជនរបស់អ្នកប្រើប្រាស់។

អ្នកស្រី James និយាយថា “កម្មវិធីនេះដាក់ព័ត៌មានដែលអ្នកប្រើប្រាស់ និងរូបថតឯកជន មានហានិភ័យខ្ពស់ ហើយក្រុមហ៊ុនមិនធ្វើអ្វីសោះក្នុងរយៈពេលមួយឆ្នាំទើបអាចបន្តរក ប្រាក់ ចំណេញ”។ ក្រុមហ៊ុនសន្យាថានឹងអនុវត្ត “កម្មវិធីសន្តិសុខដ៏ទូលំទូលាយ” ដូច្នេះឧប្បត្តិហេតុ ដូចនេះត្រូវជៀសវាង ហើយការការពារភាពឯកជនរបស់អ្នកប្រើប្រាស់ត្រូវធានា។

image

image