Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🔀 វិធីសាស្រ្តក្នុងការបង្កើតនូវការសន្ទនាក្លែងក្លាយនៅលើ Facebook និង​WhatsApp

July 08
09:40 am 2019
Like and Share this page:

អ្នកអាចធ្វើការបង្កើតការសន្ទនាក្លែងក្លាយបានតាមរយៈជំហានដូចខាងក្រោមនេះ។

ជំហានទី ១. កម្មវិធីដែលពេញនិយមសម្រាប់បង្កើតនូវការសន្ទនាដែលក្លែងក្លាយនៅលើ WhatsApp គឺមានដូចជា Yazzy, WhatsSaid និង WhatsFake ។

ជំហានទី ២​. ទាញយកកម្មវិធីណាមួយដែលអ្នកចង់បាននៅក្នុងចំណោមកម្មវិធីទាំង ៣ ខាងលើនេះ។ ឧទាហរណ៍នៅក្នុងកម្មវិធី Yazzy ដែលទាញយកពី Google Play Store អាចធ្វើការបង្កើតនូវ Screenshot ជាមួយនឹង UI នៅលើកម្មវិធី WhatsApp ហើយអ្នកអាចធ្វើការ​ Crop វាបានផងដែរ។

ជំហានទី ៣. នៅពេលដែលអ្នកទាញយក និងតម្លើងកម្មវិធីនេះរួចហើយនោះ ចុចបើកវា។ អ្នកមាន Options សម្រាប់ធ្វើការបង្កើតនូវរឿងក្លែងក្លាយជាច្រើន។ នៅក្នុងកម្មវិធី Yazzy វាមាន Options ជាច្រើនរួមមាន WhatsApp, Facebook, Twitter ជាដើម។

ជំហានទី ៤. នៅពេលដែលអ្នកបង្កើតនូវការសន្ទនារួចហើយនោះ រូបភាព Screenshot នៃ WhatsApp ក្លែងក្លាយនេះនឹងបង្ហាញខ្លួនឡើង អ្នកអាចជ្រើសរើសបាន។

ជំហានទី ៥. នៅក្នុង Screen ដំបូងរបស់ WhatsApp នេះ អ្នកអាចមានជម្រើសក្នុងការជ្រើសរើសរូបភាពនៃមនុស្ស ឈ្មោះ និង Background របស់គេបានជាមួយនឹង Checkmark ពណ៌ខៀវថែមទៀត។ ដូចនេះ រូបភាព Screenshot នេះមើលទៅគឺដូចជាពិតអឹញ្ចឹង។

ជំហានទី ៦. នៅពេលដែលអ្នកធ្វើរួចហើយ ចូលទៅក្នុងង Messages Tab ហើយនៅទីនោះ អ្នកអាចសរសេរនូវការសន្ទនាក្លែងក្លាយដែលអ្នកត្រូវការបាន។

ជំហានទី ៧. បន្ទាប់មក អ្នកអាចអនុវត្តទៅតាមកម្មវិធីនេះបានកំណត់ និងចុចនៅលើ Refresh Button ស្ថិតនៅកែងផ្នែកខាងស្តាំដើម្បីបង្កើតនូវការសន្ទនាក្លែងក្លាយ។ អ្នកគ្រាន់តែចុចនៅលើ Save Button នោះរូបភាពនៃការសន្ទនាក្លែងក្លាយនេះនឹងរក្សាទុកនៅក្នុងស្មាតហ្វូនរបស់អ្នក៕

 image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 17603
Yesterday : 16655
This Month : 132388
Last Month : 458717
Total Visitor : 24984384