ព័ត៌មាន

Galaxy A30 ទទួលបានការអាប់ដេតសុវត្ថិភាពសម្រាប់ខែកក្កដាឆ្នាំ ២០១៩

Galaxy A30 គឺជាស្មាតហ្វូនស៊េរីថ្មីដែលទទួលបាននូវការអាប់ដេតសុវត្ថិភាពសម្រាប់ខែកក្កដាឆ្នាំ ២០១៩ នេះ។ ការអាប់ដេតនេះគឺជម្រុញទៅលើ software version ដែលមានលេខកូដ A305FDDU2ASF3 ដែលពេលនេះចាប់ផ្តើមដំណើរការនៅក្នុងប្រទេសឥណ្ឌា។ វាធ្វើការ Patches ទៅលើចំណុចរងគ្រោះជាច្រើននៅក្នុង Android OS រហូតដល់ទៅ 13 ។

សម្រាប់ការអាប់ដេតនេះគឺផ្តោតទៅលើការផ្លាស់ប្តូរនៅក្នុង moisture detection algorithmដែលពាក់ព័ន្ធទៅនឹងការបញ្ចូលថាមពលរបស់ស្មាតហ្វូននេះ។ អ្នកប្រើប្រាស់ស្មាតហ្វូន Galaxy A30 នៅក្នុងប្រទេសឥណ្ឌាអាចធ្វើការអាប់ដេតទៅលើសុវត្ថិភាពសម្រាប់ខែកក្កដានេះបានដោយគ្រាន់តែចូលទៅកាន់ Settings app > Software update > Download and install ជាការស្រេច៕

image

image

image