ព័ត៌មាន

តើអ្នកនៅតែប្រើប្រាស់ Galaxy Note 9 S Pen ជា Remote ឬមុខងារផ្សេង?

វាមានពាក្យចចាមអារ៉ាម និងការបែកធ្លាយជាច្រើនអំពីស្មាតហ្វូន Galaxy Note 10 នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ប៉ុន្តែមិនទាន់មានអ្នកណានិយាយអំពី S Pen ដែលនឹងភ្ជាប់ជាមួយនឹងមុខងារថ្មីៗនោះ។ ប៊ិច S Pen នេះគឺដំណើរការល្អមែនទែនសម្រាប់ Galaxy Note 9 ដោយសារតែវាភ្ជាប់ជាមួយនឹង Bluetooth នោះ។

សម្រាប់ប៊ិចដែលភ្ជាប់ជាមួយនឹង Bluetooth នេះគឺប្រើប្រាស់ជា Remote Control សម្រាប់ដំណើរការទៅលើកម្មវិធី Apps ជាច្រើននៅក្នុងនេះ។ អ្នកអាចធ្វើការថតរូបភាពពីចម្ងាយ ការគ្រប់គ្រងទៅលើ PowerPoint presentations ការចាក់ចម្រៀងនៅលើ YouTube និង Media Apps ឬទៅមុខថយក្រោយនៅលើ Google Chrome បានថែមទៀត។

អ្នកអាចធ្វើសកម្មភាពជាច្រើនដោយគ្រាន់តែចុចម្តង ឬ ២ ដងនៅលើ S Pen Button នេះអាស្រ័យទៅលើកិច្ចការរបស់អ្នក។ តើអ្នកនៅតែប្រើប្រាស់ S Pen របស់ Galaxy Note 9 នេះធ្វើជា Remote ឬសម្រាប់ការងារអ្វីដែរ?

image

image