ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Galaxy S10 5G បង្ហាញខ្លួននៅក្នុងប្រទេសចិនហើយ!

ពេលនេះ ស្មាតហ្វូនស៊េរីថ្មី Galaxy S10 5G បង្ហាញខ្លួននៅក្នុងប្រទេសចិនហើយតាមរយៈក្រុមហុនប្រតិបត្តិករទូរស័ព្ទធំបំផុត China Mobile ។ ដូចគ្នាទៅនឹងទីផ្សារជាច្រើនទៀតដែរ ប្រទេសចិនៅមិនទាន់ដំណើរការនូវបច្ចេកវិទ្យា 5G network ពេញលេញនៅឡើយទេ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធទៅលើបច្ចេកវិទ្យានេះគឺមានការកើនឡើងលឿនមែនទែន។

ប្រតិបត្តិការរបស់ចិន និងក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺមានការទំនាក់ទំនងជាមួយគ្នាក្នុងខណៈពេលនេះ។ ត្រឡប់ទៅកាន់ឆ្នាំ ២០១៦ វិញនោះ ពួកគេក៏ធ្វើការតេស្តទៅលើបណ្តាញ 5G network ហើយក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ក្លាយជាសមាជិកម្នាក់នៅក្នុងមជ្ឈមណ្ឌល China Mobile 5G Innovation Center នៅក្នុងខែមិថុនានៅឆ្នាំនោះ។

តាមការបញ្ជាក់នៅក្នុងរបាយការណ៍មួយចំនួននោះ ក្រុមហ៊ុន China Mobile ត្រូវគេរំពឹងថានឹងធ្វើពាណិជ្ជកម្មទៅលើបច្ចេកវិទ្យា 5G នេះនៅក្នុងទីក្រុងច្រើនជាង ៥០ នៅក្នុងប្រទេសចិននៅចុងឆ្នាំនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះត្រៀមដាក់ពង្រាយនូវស្ថានីយ៍ 50,000 5G base station នៅក្នុងប្រទេសនេះ។ នៅក្នុងឆ្នាំ ២០២០ គម្រោងនៃបណ្តាញ Network ទៅលើបច្ចេកវិទ្យា 5G នៅក្នុងទីក្រុងជាច្រើននៅប្រទេសនេះគឺដំណើរការពេញលេញនៅក្នុងប្រទេសចិន៕

image

image