ព័ត៌មាន

Nokia 4.2 ទាំងស្អាត ទាំងឆ្លាតវៃក្នុងការប្រើប្រាស់តម្លៃត្រឹមតែ $155 ប៉ុណ្ណោះ!

នៅពេលដែលបច្ចេកវិទ្យាទូរស័ព្ទកាន់តែមានការរីកចម្រើនទំនើបនោះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនចាប់ផ្តើមបង្កើតនូវភាពច្នៃប្រឌិត និងការបង្កើតនូវអ្វីដែលថ្មីៗសម្រាប់ស្មាតហ្វូនរបស់ខ្លួនដែលធ្វើអោយតម្លៃលក់របស់ស្មាតហ្វូនស៊េរីថ្មីៗទាំងនោះមានតម្លៃថ្លៃដែលពេលខ្លះមិនអាចសមស្របទៅតាមតម្រូវការជីវភាពជាក់ស្តែងរបស់អ្នកប្រើប្រាស់បាននោះទេ។ Nokia គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសហ្វាំងឡង់ដែលកំពុងតែខិតខំរិះរកនូវមធ្យោបាយក្នុងការបង្កើតនូវរបកគំហើញនៃបច្ចេកវិទ្យាថ្មីៗសម្រាប់ស្មាតហ្វូនជាច្រើនរបស់ខ្លួនអោយកាន់តែមានរូបរាងស្រស់ស្អាត បច្ចេកវិទ្យាថ្មីទំនើប និងតម្លៃសមរម្យក្នុងការប្រើប្រាស់ថែមទៀត។

 image

ដើម្បីចំណេញទាំងថវិការ និងទទួលបាននូវរបស់ល្អក្នុងការប្រើប្រាស់ថែមទៀតនោះ ពេលនេះ យើងខ្ញុំសូមណែនាំស្មាតហ្វូនស៊េរីទំនើបរបស់ក្រុមហ៊ុន Nokia ដែលមានសមត្ថភាពខ្លាំង បច្ចេកវិទ្យាថ្មីទំនើបចុងក្រោយ និងស្រស់ស្អាតក្នុងការប្រើប្រាស់ថែមទៀតនោះគឺ Nokia 4.2 ដែលមានតម្លៃត្រឹមតែ $155 តែប៉ុណ្ណោះ ហើយមានការបន្ថែមជូននូវកាដូ កង្ហារដ៏ស្រស់ស្អាតថែមទៀតផង! នេះពិតជាតម្លៃមួយដ៏ល្អសមរម្យបំផុត។

image

 គួរបញ្ជាក់ផងដែរ ស្មាតហ្វូនស៊េរីថ្មី Nokia 4.2 ដាក់លក់នៅក្នុងទីផ្សារនៃប្រទេសកម្ពុជាមិនទាន់បានយូរប៉ុន្មានផង គេសង្កេតឃើញថា ស្មាតហ្វូននេះគឺមានការពេញនិយមខ្លាំងមែនទែនពីសំណាក់មនុស្សគ្រប់ស្រទាប់វណ្ណៈដោយសារតែវាមានតម្លៃសមរម្យ ការរចនារូបរាងយ៉ាងប្រណិតជាមួយនឹងតួខ្លួនស្រោបដោយកញ្ចក់មុខក្រោយយ៉ាងប្រណិត បច្ចេកវិទ្យាស្កេនមុខដោះសោរ (Face Unlock) លឿន ប៊ូតុងជំនួយការឆ្លាតវៃ Google Assistant ប្រព័ន្ធប្រតិបត្តិការ Android Pie ចុងក្រោយបំផុត និងលក្ខណៈសម្បត្តិពិសេសជាច្រើនទៀត។

image

 ស្វែងយល់អំពីលក្ខណៈសម្បត្តិពិសេសៗរបស់ស្មាតហ្វូន Nokia 4.2

ស្មាតហ្វូន Nokia 4.2 មានវិមាត្រត្រឹមតែ 149 x 71.3 x 8.4 mm និងទម្ងន់ 161 g ស្រាលនៅក្នុងការប្រើប្រាស់។ ស្មាតហ្វូននេះប្រើប្រាស់ស៊ីមពីរថែមទៀត។ Nokia 4.2 មានអេក្រង់ប្រភេទ IPS LCD ទំហំ 5.71’’ ដែលមានកម្រិតភាពច្បាស់ 720 x 1520 pixels និងទ្រទ្រង់ 16 លានពណ៌ថែមទៀត។

Nokia 4.2 មានម៉ាស៊ីនខ្លាំងក្នុងការប្រើប្រាស់ និងដំណើរការលឿនថែមទៀត។ វាភ្ជាប់ជាមួយនឹងបន្ទះឈីប Qualcomm SDM439 Snapdragon 439 (12 nm) ដែលមានអង្គគណនា Octa-core (2×2.0 GHz Cortex-A53 & 6×1.45 GHz Cortex A53) និងក្រាហ្វិកកាត Adreno 505 ថែមទៀត។ វាពិតជាលឿនក្នុងការប្រើប្រាស់មែនទែន។ ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9.0 (Pie) ចុងក្រោយបំផុតរបស់ Google ដែលមានការធានាទៅលើការអាប់ដេត OS រយៈពេល ២ ឆ្នាំ និងការអាប់ដេតសុវត្ថិភាពប្រចាំខែរយៈពេល ៣ ឆ្នាំថែមទៀត។ ស្មាតហ្វូននេះមានរ៉េមទំហំ 3GB និងម៉េមូរីក្នុងម៉ាស៊ីន 32GB សម្រាប់ផ្ទុកទិន្នន័យ រូបភាព វីដេអូ ឯកសារជាច្រើនទៀតតាមតម្រូវការ។ អ្នកអាចបន្ថែមនូវម៉េមូរីខាងក្រៅ microSD បានទំហំដល់ទៅ 400GB ថែមទៀត។ សម្រាប់ការដំណើរការកម្មវិធី Facebook, Instagram, YouTube និងហ្គេមជាច្រើនទៀតដោយគ្មានបញ្ហាអ្វីនោះទេ។

image

បើនិយាយអំពីកាមេរ៉ាវិញនោះ គឺថាថតរូបភាព វីដេអូច្បាស់ម៉ាអេមម៉ង់។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន Nokia 4.2 ជាប្រភេទកាមេរ៉ាភ្លោះទំហំ 13MP (f/2.2) + 2MP អមជាមួយនឹងភ្លើង LED Flash និងការទ្រទ្រង់វីដេអូកម្រិត 1080p@30fps ថែមទៀត។ នៅក្រោមកាមេរ៉ារបស់ស្មាតហ្វូននេះ គេសង្កេតឃើញមានប្រព័ន្ធស្កេនក្រយ៉ៅដៃសម្រាប់ការពារសុវត្ថិភាពខ្ពស់បំផុត។ បើនិយាយអំពីកាមេរ៉ាខាងមុខវិញនោះមានទំហំ 8MP (f/2.0) ។ ស្មាតហ្វូននេះប្រើប្រាស់នូវថាមពលថ្មទំហំ 3000 mAh ដែលប្រើប្រាស់បានពេញមួយថ្ងៃដោយគ្មានបញ្ហា។ 

image

បន្ថែមពីនេះទៀតនោះ Nokia 4.2 ភ្ជាប់ជាមួយនឹងប៊ូតុងជំនួយការ Google Assistant ដ៏ឆ្លាតវៃដែលអាចយកឈ្នះទៅលើ Alexa, Siri និង Cortana បានថែមទៀត។ Google Assistantអាចធ្វើការបញ្ជាទៅលើមុខងារនេះបានតាមរយៈការនិយាយថា “OK Google” ឬ “Hey, Google” សម្រាប់ធ្វើរឿងរ៉ាវជាច្រើនដូចជាការបញ្ជូនសារ ការឆែកមើលការណាត់ជួប និងជាច្រើនទៀតនៅលើស្មាតហ្វូន Android របស់អ្នក។ Google Assistant អាចផ្តល់នូវព័ត៌មានជាច្រើនដែលអ្នកត្រូវការកាន់តែសម្បូរបែប និងលម្អិតគ្រប់ជ្រុងជ្រោយតែម្តង។ សម្រាប់ Nokia 4.2 អ្នកអាចធ្វើការបញ្ជាទៅលើស្មាតហ្វូននេះកាន់តែងាយស្រួល និងឆ្លាតវៃបំផុត ហើយវាពិតជាបទពិសោធន៍នៃការប្រើប្រាស់ដែលមិនធ្លាប់មានពីមុនមកនោះទេសម្រាប់លោកអ្នក។ Google Assistant អាចធ្វើការសម្គាល់ច្បាស់លាស់ទៅលើម្ចាស់សំឡេងរបស់វា ដូចនេះគ្មានអ្នកណាដែលអាចបញ្ជាស្មាតហ្វូននេះក្រៅពីអ្នកបាននោះទេ។ ដោយសារតែ Google Assistant មានភាពឆ្លាតវៃបែបនេះ វាអាចធ្វើការឆ្លើយតបនៅក្នុងទម្រង់ដ៏ឆ្លាតវៃបំផុតប្រៀបបីដូចជាអ្នកកំពុងតែទទួលបាននូវសេវាកម្មពីអ្នកជំនាញព័ត៌មានអឹញ្ចឹងដែរ។

 តាមរយៈអត្ថបទមួយនេះ លោកអ្នកនឹងមានជម្រើសកាន់តែច្រើន និងការយល់ដឹងអំពីចំនុចសំខាន់ៗរបស់ស្មាតហ្វូន​Nokia 4.2 ដែលកំពុងតែមានប្រជាប្រិយភាពនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ។  សរុបមក Google Assistant ពិតជាអស្ចារ្យ និងអ៊ែមមែនទែន!!! តើនៅចាំអីទៀត? ទិញ Nokia 4.2 ភ្លាមទៅភ្ជាប់ស្រេចជាមួយនឹង Google Assistant តម្លៃពិសេសធូរថ្លៃត្រឹមតែ $155 តែប៉ុណ្ណោះ ថែមជូនកាដូកង្ហារដ៏ស្រស់ស្អាតមួយទៀតដែលលោកអ្នកអាចរកទិញស្មាតហ្វូននេះបាននៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើប Nokia នៅទូទាំងប្រទេស។ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ 012879 707 ៕

បញ្ជាក់៖លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍!!!