ព័ត៌មាន

រូបភាពមួយបញ្ជាក់អំពីលក្ខណៈសម្បត្តិនៃស្មាតហ្វូន Honor 9X

ថ្មីៗនេះ យើងបានឃើញនូវការឌីស្សាញ Render ថ្មីរបស់ស្មាតហ្វូន Honor 9X ហើយពេលនេះវាមានរូពភាពមួយទៀតដែលបង្ហាអំពីគំនូសព្រាងរបស់ស្មាតហ្វូននេះដែលបែកធ្លាយនៅលើអនឡាញ ហើយវាក៏មានការបញ្ជាក់អំពីលក្ខណៈសម្បត្តិជាច្រើនទៅលើការឌីស្សាញរបស់វាផងដែរ។

រូបភាពដែលយើងកំពុងតែនិយាយនេះគឺចេញពីអ្នកទម្លាយ Evan Blass ដែលបង្ហាញកាមេរ៉ាផុសឡើង Selfie របស់ស្មាតហ្វូន Honor 9X កាមេរ៉ាខាងក្រោយរបស់វាដែលមានភ្លើង LED Flash អេក្រង់ពេញគែម ការកែប្រែទៅលើប៊ូតុងសំឡេងជាមួយនឹងប៊ូតុង Power Button ផងដែរ។

តាមការបញ្ជាក់កាលពីព័ត៌មានមុននេះ ស្មាតហ្វូន Honor 9X នេះត្រូវគេរំពឹងថានឹងមានភ្ជាប់ជាមួយនឹងកាមេរ៉ាផុសឡើងខាងមុខ 32MP pop-up selfie បន្ទះឈីប Kirin 810 processor ក្រាហ្វិកកាត GPU Turbo 3.0 អេក្រង់ពេញគែម full View display, Ark Compiler, EROFS super file system, កាមេរ៉ាខាងក្រោយ 48MP មុខងារ Super Night mode សម្រាប់កាមេរ៉ាខាងមុខ និងខាងក្រោយ និងប្រព័ន្ធស្កេនក្រយ៉ៅដៃចំហៀងផងដែរ។ ស្មាតហ្វូន Honor 9X នេះត្រូវគេរំពឹងថានឹងបង្ហាញខ្លួននៅថ្ងៃទី ២៣ ខែកក្កដានេះនៅក្នុងប្រទេសចិន ហើយវាមានពីរប្រភេទគឺ Honor 9X និង 9X Pro ៕

image

image