ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី NOKIA 2.2​ បង្ហាញខ្លួនហើយនៅក្នុងសហរដ្ឋអាមេរិក ខណៈទីផ្សារកម្ពុជាក៏មានលក់ និងពេញនិយមខ្លាំងផងដែរ!

ពេលនេះ​ស្មាតហ្វូនស៊េរីថ្មី​Nokia 2.2 បង្ហាញខ្លួនហើយនៅក្នុងសហរដ្ឋអាមេរិក។ នេះគឺជាស្មាតហ្វូន Android One ដែលមានតម្លៃសមរម្យហើយបង្ហាញខ្លួននៅក្នុងដើមខែមិថុនា ប៉ុន្តែក្រុមហ៊ុន​ HMD ត្រូវចំណាយពេលយូរបន្តិចដែរក្នុងការដាក់លក់ស្មាតហ្វូននេះនៅទឹកដីសហរដ្ឋអាមេរិកនេះ។ ស្មាតហ្វូននេះអាចរកទិញបាននៅលើ BestBuy នៅក្នុងតម្លៃ $139.99 សម្រាប់ពណ៌ខ្មៅ Tungsten Black និងពណ៌ Steel ហើយវាក៏អាចរកទិញបាននៅលើ BestBuy ផងដែរ។

សម្រាប់ក្រុមហ៊ុន  Best Buy នឹងដាក់លក់ស្មាតហ្វូននេះនៅថ្ងៃទី ១៩ ខែកក្កដានេះ ហើយ Amazon នឹងដាក់លក់ស្មាតហ្វូននេះនៅក្នុងថ្ងៃទី ២៥ ខែកក្កដានេះ។ Nokia 2.2 គឺជាស្មាតហ្វូនដែលគួរអោយចាប់អារម្មណ៍ខ្លាំងមែនទែនដោយសារតែស្មាតហ្វូននេះមានការឌីស្សាញយ៉ាងស្រស់ស្អាត និងមានកាមេរ៉ា AI ថែមទៀតដែលអាចធ្វើការថតរូបភាពបានយ៉ាងស្រស់ស្អាត។

ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Nokia 2.2

អេក្រង់ 5.71-inch display (1520x720p), Always-on

បន្ទះឈីប Helio A22 SoC, 4 x A53 cores 2GHz

ម៉េមូរី 2GB RAM + 16GB storage / 3GB RAM + 32GB storage

កាមេរ៉ាខាងមុខ 5MP ជាមួយ face unlock

កាមេរ៉ាខាងក្រោយ 13MP

ថាមពលថ្ម 3000mAh

ប៊ូតុង Google Assistant key

ប្រព័ន្ធ Bluetooth 4.2, 3.5mm headphones jack, FM Radio

Xpress-on Covers

ពណ៌ Steel; Tungsten Black

ប្រព័ន្ធប្រតិបត្តិការ Android 9 Pie (នឹងអាប់ដេតទៅកាន់ Android Q)

តម្លៃ $139.99

image

image