Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ពេលនេះប្រិយមិត្តទាំងអស់របស់ ទស្សនាវដ្តី ទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទ អាចអានទស្សនាវដ្តីទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទនៅលើស្មាតហ្វូនរបស់អ្នកបានដោយសេរី។ សូមចូលទៅកាន់ App Store និងវាយពាក្យថា IT City Magazine ឬចូលទៅកាន់គេហទំព័រ www.itcity.com.kh/dl/download ដើម្បីទាញយកទស្សនាវដ្តី FREE! ផ្សាយពាណិជ្ជកម្មជាមួយទស្សនារដ្តីទីក្រុងទូរស័ព្ទ និងទីក្រុងពត៌មានវិទ្យាដោយឥតគិតថ្លៃ ។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45 / 010 67 67 67

🔀 ក្រុមហ៊ុន Huawei កំពុងធ្វើតេស្ដសាកល្បងប្រព័ន្ធប្រតិបត្តិការ Hongmeng OS នៅលើស្មាតហ្វូន Mate 30

July 18
02:28 pm 2019
Like and Share this page:

ក្រុមហ៊ុន Trump ប្រកាសថានឹងបន្ធូរបន្ថយការរឹតបន្តឹងលើក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដែលត្រូវបានគេរំពឹងថានឹងអនុញ្ញាតឱ្យក្រុមហ៊ុននេះអាចចូលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android របស់ Google ឡើងវិញបាន ប៉ុន្តែវាហាក់បីដូចជាក្រុមហ៊ុននៅតែបន្តនាំយកនូវប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនរបស់ខ្លួនសម្រាប់ឧបករណ៍ជាច្រើនរបស់ក្រុមហ៊ុននេះផងដែរ។

មនុស្សម្នាក់ដែលទាក់ទងបញ្ហានេះបានប្រាប់ទៅកាន់សារព័ត៌មាន Huawei Central តាមអ៊ីម៉ែលថាក្រុមហ៊ុន Huawei កំពុងអញ្ជើញមនុស្សជាច្រើនឱ្យសាកល្បងប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនលើឧបករណ៍ថ្មីមួយ (អាចជា Huawei Mate 30) ។ អ៊ីម៉ែលនេះក៏លើកឡើងផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យានេះគ្រោងនឹងបញ្ចេញប្រព័ន្ធប្រតិបត្តិការថ្មីនេះជាមួយនឹងស្មាតហ្វូនស៊េរី Huawei Mate 30 ប៉ុន្តែមិនមានការបញ្ជាក់ច្បាស់លាស់ថាតើវានឹងកើតឡើង ឬកាលបរិច្ឆេទនៃការចេញផ្សាយថានៅពេលណានោះទេ។

ដូចគ្នានេះផងដែរ មនុស្សម្នាក់នេះប្រាប់ថាមិនមានការលើកឡើងអំពីឈ្មោះប្រព័ន្ធប្រតិបត្តិការនៅក្នុងទូរស័ព្ទនោះទេ ប៉ុន្តែវាអាចនឹងត្រូវបានគេហៅថាឈ្មោះចរាចរនៅលើអ៊ីនធើណេតថា “Hongmeng”។ កាលពីខែមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដាក់ពាក្យសុំឈ្មោះថា "Hongmeng" នៅឯអង្គការកម្មសិទ្ធិបញ្ញានៅតាមបណ្តាប្រទេសជាច្រើនក្នុងនោះមានប្រព័ន្ធប្រតិបត្តិការផងដែរ ហើយប្រព័ន្ធប្រតិបត្តិការនេះត្រូវគេរំពឹងថានឹងគាំទ្រប្រព័ន្ធអេកូទាំងមូលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ។

កាលពីខែមីនានេះ នាយកប្រតិបត្តិក្រុមហ៊ុន Huawei លោក Yu Chengdong និយាយថាក្រុមហ៊ុនបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនរបស់ខ្លួនក្នុងករណីដែលសហរដ្ឋអាមេរិករារាំងយើងមិនឱ្យចូលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ឬ Windows OS នោះ។ ក្រោយមកទៀតនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ CNBC លោកបង្ហាញថាប្រព័ន្ធប្រតិបត្តិការនេះអាចនឹងត្រូវបានចាប់ផ្តើមនៅត្រីមាសទីបួននៅប្រទេសចិន និងត្រីមាសទី 1 នៅក្នុងទីផ្សារពិភពលោក៕

image

image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 3492
Yesterday : 8460
This Month : 122306
Last Month : 240762
Total Visitor : 18076818