Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

លើកនេះ Fan Barcelona ពិបាកដកចិត្តហើយជាមួយ OPPO ម៉ូឌែលថ្មីកប់ស៊េរីតែម្តង!

July 18
03:24 pm 2019
Like and Share this page:

បន្ទាប់ពីបានប្រកាសចេញលក់ស្មាតហ្វូន OPPO Reno 10X (60X Digital Zoom) កាលពីខែមុននៅលើទីផ្សារសកល ក៏ដូចជាទីផ្សារកម្ពុជាយើងផងដែរនោះ យើងឃើញថាវាគឺជាភាពជោគជ័យមួយផ្នែកធំរបស់OPPO។ ហើយនៅពេលនេះស្រាប់តែ OPPO បានបញ្ចេញនូវគម្រូម៉ូឌែលថ្មីមួយជម្រើសទៀតលើ Edition ថ្មី ដែលចូលរួមសហកាជាមួយនឹង Brand ក្លិបបាល់ទាល់ដ៏ល្បីល្បាញប្រចាំតំបន់អឺរ៉ុប(ប្រទេសអេស្ប៉ាញ)។

លើកនេះ OPPO បានជ្រើសរើសម៉ូឌែលថ្មី ចេញពីស៊េរី Reno គឺ  OPPO Reno 10X Zoom មកភ្ជាប់ជាមួយនឹង Logo FC Barcelona ពណ៌មាស និងរំលេចដោយពណ៌ចំរុះចំនួនពីរ(ពណ៌ប្រចាំត្រកូល Blaugrana របស់ក្លឹប Barcelona) គឺក្រហមនិងខៀវកប់ ដោយម៉ូឌែលនេះមានឈ្មោះជាផ្លូវការថា  OPPO Reno 10X Zoom FC Barcelona Edition

លើសពីនេះ វាក៏បានបន្ថែមមកជាមួយនឹង Theme រូប FCB ព្រមទាំងសំលេងរោទិ៍ និងស្រោមការពារទូរស័ព្ទ ដែលមានរូបតំណាងរបស់ក្លឹបបាល់ទាត់ដ៏ល្បី Barcelona កប់ស៊េរីតែម្តង! មើលទៅ OPPO Reno 10X Zoom FC Barcelona Edition មានលក្ខណៈសម្បតិ្តដូចគ្នាទៅនឹងស៊េរី OPPO Reno 10X ZOOM ធម្មតាដែរ គ្រាន់តែវាមានរូបរាងទាក់ទាញ ជាមួយការផលិតមានកំណត់ វាមានអេក្រង់លាតពេញ ទំហំ 6.6 អ៊ីញ ជាប្រភេទកញ្ចក់ AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ និងមានកម្រិត Aspect Ratio 19.5:9។ ផ្ទៃខាងមុខរបស់វាអាចលាតបាន ដល់ទៅ 93.1 ភាគរយ និងការពារដោយកញ្ចក់ Gorilla Glass 6 ជំនាន់ក្រោយផងដែរ។

សម្រាប់កាមេរ៉ា 3 គ្រាប់ នៅផ្នែកខាងក្រោយ របស់ស្មាតហ្វូនស៊េរីថ្មីនេះ រួមមានកាមេរ៉ាទំហំ 48 MP ជាកាមេរ៉ាមេ ប្រើប្រាស់សេនស័រ Sony IMX586  មានកម្រិត Aperture f/1.7  កាមេរ៉ាទំហំ 8MP  ជាកាមេរ៉ាពង្រីកមុំថត ឬ (Wide Angle Camera) + កាមេរ៉ាទំហំ 13MP ជាកាមេរ៉ា Zoom ប្រវែងវែង ឬ (Telephoto Camera) ជាមួយមុខងារ OIS (Optical Image Stabilization) ដើម្បីកាត់បន្ថយរំញ័រផងដែរ រីឯកាមេរ៉ាមុខវិញនៅតែរក្សាទម្រង់ដដែលទំហំ 16MP អមដោយ Flash LED មួយគ្រាប់ ដោយផុសចេញមកក្រៅបែបបញ្ឆិតដូចទ្វារថយន្តស្ពតតម្លៃថ្លៃ។  

សូមបញ្ជាក់ថាកាលពីប៉ុន្មានខែមុន OPPO បានបញ្ចេញម៉ូឌែល F11 Pro Avengers Limited Edition ធ្វើឲ្យរង្គោះរង្គើរ Fan Marvel ដណ្តើមគ្នាទិញឡើងអស់ពីស្តុកតែម្តង! ចាំមើលលើកនេះវិញថាតើ Reno 10X Zoom FC Barcelona Edition នឹងបង្កើតការភ្ញាក់ផ្អើលអ្វីខ្លះដល់ Fan Barcelona គ្រប់ទិសទីនោះ? ហើយសាកទាយថាវានឹងមកស្រុកខ្មែរឬអត់? ហើយវាមានតម្លៃដូច Reno 10X ធម្មតាឬទេ? ព្រោះសូម្បីតែ Admin មើលហើយសឹងតែទ្រាំមិនបានផង ដោយសារតែ Admin ក៏ជាអ្នកមើលបាល់ទាត់ដាច់យប់ដែរ(ហាហាហា) ៕

image

image

image

image

image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 5835
Yesterday : 13663
This Month : 33189
Last Month : 433878
Total Visitor : 20633695