Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ពេលនេះប្រិយមិត្តទាំងអស់របស់ ទស្សនាវដ្តី ទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទ អាចអានទស្សនាវដ្តីទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទនៅលើស្មាតហ្វូនរបស់អ្នកបានដោយសេរី។ សូមចូលទៅកាន់ App Store និងវាយពាក្យថា IT City Magazine ឬចូលទៅកាន់គេហទំព័រ www.itcity.com.kh/dl/download ដើម្បីទាញយកទស្សនាវដ្តី FREE! ផ្សាយពាណិជ្ជកម្មជាមួយទស្សនារដ្តីទីក្រុងទូរស័ព្ទ និងទីក្រុងពត៌មានវិទ្យាដោយឥតគិតថ្លៃ ។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45 / 010 67 67 67

រូបភាពបីសន្លឹកនេះ កូនខ្មែរឃើញហើយមានអារម្មណ៍យ៉ាងម៉េចដែរ?

July 18
10:57 am 2019
Like and Share this page:

ដំណើរស្វែងរករូបភាពដ៏អស្ចារ្យរបស់ក្រុមការងារ OPPO Photography Academy  បានបញ្ចប់ទៅដោយភាពជោគជ័យដែលក្នុងនោះពូកគេបានបន្សល់នូវអនុស្សាវរីយ៍ជាច្រើនជាមួយគ្នា ជាមួយនឹងទិដ្ឋភាពប្លែកភ្នែក អារម្មណ៍ស្រស់ស្រាយជាមួយនឹងសម្រស់ធម្មជាតិសុទ្ធសាធហាក់ដូចជាការផ្លាស់ប្តូរបរិយាកាសពីទីក្រុងមួយរយៈដែរ និង អ្វីដែលកាន់តែពិសេសជាងនេះទៀត គឺពួកគេបានផ្តិតយករូបភាពដ៏ល្អឯកជាច្រើនសន្លឹកដែលទាក់ទងទៅនឹងចំណុចទាំងបី ដែលពួកគេធ្លាប់បានបង្ហើបជាសាធារណៈរួមមានរូបភាពនៃប្រាង្គប្រាសាទបុរាណខ្មែរ សម្រាស់ធម្មជាតិ និង ស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋខ្មែរ​នៅតាមតំបន់ដាច់ស្រយាល ដែលមានអក្សរកាត់ថា TEP (Temple, Environmental, People)

រូបភាពបីសន្លឹកដែលក្រុមការងារ OPPO Photography Academy  បានបញ្ចេញនៅពេលនេះលឺថាជាស្នាដៃរបស់ លោក  គឹម សុវណ្ណា (https://web.facebook.com/sovannakem) អ្នកជំនាញថតរូបបែបសិល្បៈច្នៃប្រឌិត និង អ្នកជំនាញថតរូបពីរនាក់ទៀត ដែលសហការគ្នាជាមួយនឹងក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជា។ អ្នកជំនាញថតរូបទាំងបីបានបង្រៀនពីការថតរូបដោយទូរស័ព្ទទំនើប OPPO Reno និងថតរូបដោយកាមេរ៉ាធម្មតាផងដែរទៅដល់ក្រុមតារាតំណាងទូរស័ព្ទ  OPPO  និង អ្នកចូលរួមផ្សេងទៀត។ ពួកគេបានទៅដល់តំបន់ប្រាសាទកោះកេរ្តិ៍ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ឡើងភ្នំបាក់ខែង និង ទៅកាន់ដៃទន្លេសាបស្រុកកំពង់ភ្លុកជាដើម ដើម្បីផ្តិតយករូបភាពពិតជាក់ស្តែង ប្រកបដោយទេពកោសល្យច្នៃប្រឌិតខ្ពស់មកបង្ហាញជាសាធារណៈ ថាកូនខ្មែរអាចធ្វើបាន និង អាចធ្វើបានល្អទៀតផង គួរជាទីមោទកភាព។

តាមរយៈរូបភាពបឋមបីសន្លឹកនេះ វាពិតជាបានចូលរួមចំណែកអន្ទងចិត្តកូនខ្មែរយើងឲ្យកាន់តែស្រលាញ់វប្បធម៌ អរិយធម៌ ទំនៀមទំលាប់ដ៏ល្អផូផង់ដែលបន្សល់ទុកដោយបុព្វបុរសខ្មែរយើងកាន់តែខ្លាំងថែមទៀត។ ដូចអ្វីដែលក្រុមហ៊ុន OPPO ធ្លាប់បានលើកឡើងមែន គឺពួកគេនឹងចូលរួមចំណែកតូចមួយក្នុងការផ្សព្វផ្សាយរូបភាពវប្បធម៌ខ្មែរដែលមិនអាចកាត់ថ្លៃបានទាំងនៅក្នុងស្រុក និង នៅលើឆាកអន្តរជាតិឲ្យទាល់តែបានតាមរយៈសមាគមផ្លូវការ OPPO Photography Academy មួយនេះ!

ម្យ៉ាងវិញទៀតសមាគមនេះគឺមានសុទិដ្ឋិនិយម មិនត្រឹមតែជួយលើកស្ទួយស្នាដៃអ្នកជំនាញថតរូបកម្ពុជាប៉ុណ្ណោះទេ ពួកគេនឹងជួយបណ្តុះបណ្តាលដល់យុវជនខ្មែរជំនាន់ក្រោយដែលស្រលាញ់ការថតរូប មានឆន្ទៈថតរូបពិតប្រាកដ ដើម្បីទទួលបានឱកាសផ្សព្វផ្សាយរូបថតដែលជាស្នាដៃរបស់ពួកគេទៅកាន់ពិភពលោកឲ្យកាន់តែទូលំទូលាយ ដូច្នេះបងប្អូនដែលចូលចិត្តថតរូបនៅចាំអីទៀតចូលទៅកាន់ Page ផ្លូវការនេះទាំងអស់គ្នាទៅ ដើម្បី   ទទូលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមពីក្រុមអ្នកជំនាញថតរូបមួយនេះ https://www.facebook.com/oppoacademykh/  ៕   

image

image

image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 3444
Yesterday : 8460
This Month : 122258
Last Month : 240762
Total Visitor : 18076770