ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ជូនដំណឹងទៅកាន់អតិថិជនជិត 10,000 ​អំពីការវាយប្រហារដោយក្រុមហេគឃ័រជាច្រើនដែលមានការឧបត្ថម្ភពីជាតិ

សង្ខេបព័ត៌មាន៖ក្រុមហ៊ុនបង្ហាញថា ការវាយប្រហារភាគច្រើនចេញពីក្រុមហេគឃ័រមានមូលដ្ឋាននៅប្រទេសអ៊ីរ៉ង់ កូរ៉េខាងជើង និងរុស្ស៊ី។ ការវាយប្រហារប្រហែល ៨៤% សំដៅទៅលើសហគ្រាសធំៗ រីឯ ១៦ ផ្សេងទៀតសំដៅទៅលើអាជីវកម្មខ្នាតតូច។  ថ្មីៗនេះក្រុមហ៊ុន Microsoft ប្រកាសថា ក្រុមហ៊ុនជូនដំណឹងដល់អតិថិជនចំនួនជិត ១០.០០០នាក់ដែលជាគោលដៅនៃការវាយប្រហារពីក្រុមហេគឃ័រ (ក្រុមដែលទទួលបានការឧបត្ថម្ភពីរដ្ឋចាប់តាំងពីឆ្នាំមុន)។

តើអ្នកណាខ្លះជាក្រុមហេគ?

ក្រុមហ៊ុនបច្ចេកវិទ្យានិយាយថា ក្រុមហេគជាតិភាគច្រើនបន្តពឹងផ្អែកលើការវាយប្រហារតាមអ៊ីនធឺណិតដើម្បីទទួលបានការស៊ើបអង្កេត  ឥទ្ធិពលភូមិសាស្ត្រនយោបាយ ឬគោលដៅផ្សេងទៀត។ ក្រុមហេគសំខាន់ៗដែលពាក់ព័ន្ធនឹងការវាយប្រហារទាំងនេះរួមមាន:

  • Holmium និង Mercury មកពីអ៊ីរ៉ង់

  • Thallium មកពីប្រទេសកូរ៉េខាងជើង

  • Yttrium និង Strontium មកពីប្រទេសរុស្ស៊ី

៨៤% នៃការវាយប្រហារគំរាមកំហែងទៅលើអតិថិជនរបស់សហគ្រាស ហើយប្រហែល ១៦% សំដៅលើអតិថិជនប្រើប្រាស់តាមផ្ទះ និងគណនីអ៊ីម៉ែលផ្ទាល់ខ្លួនរបស់ពួកគេ។

គួរកត់សម្គាល់

លោក Tom Burt អនុប្រធានក្រុមហ៊ុន Microsoft មានប្រសាសន៍ថា ក្រុមហ៊ុនផ្ញើសេចក្តីជូនដំណឹងចំនួន ៧៨១ ទៅកាន់អង្គការដែលចុះឈ្មោះនៅ AccountGuard នៅឆ្នាំមុន។ ការជូនដំណឹងប្រហែល ៩៥%ត្រូវបញ្ជូនទៅអង្គការដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

លើសពីនេះទៀត លោក Burt មានប្រសាសន៍ថា ក្រុមហ៊ុននេះរកឃើញការវាយប្រហារថ្នាក់រដ្ឋប្រឆាំងនឹងអង្គការនយោបាយពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតផងដែរ។ ទិន្នន័យនេះបង្ហាញថា អង្គការដែលផ្តោតលើលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកគួរមានការព្រួយបារម្ភជាពិសេសដោយសារតែ ៩៥% នៃការវាយប្រហារទាំងនេះកំណត់គោលដៅលើអង្គការ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ តាមធម្មតា អង្គការទាំងនេះមានសារៈសំខាន់ចំពោះសង្គម ប៉ុន្តែមានធនធានតិចតួចជាងសហគ្រាសធំៗដើម្បីការពារប្រឆាំងនឹងការវាយប្រហារតាមអ៊ិនធឺរណែត។

image

image