ព័ត៌មាន

Huawei 5G CPE Pro ក្លាយជាឧបករណ៍ទូរគមនាគមន៍ 5G ដំបូងគេដែលទទួលអាជ្ញាប័ណ្ណចូលប្រើប្រាស់បណ្តាញនៅក្នុងប្រទេសចិន

ក្រុមហ៊ុន Huawei ទើបតែប្រកាសថាឧបករណ៍ 5G CPE Pro របស់ខ្លួនទទួលអាជ្ញាប័ណ្ណប្រើប្រាស់បណ្តាញទូរគមនាគមន៍ឥតខ្សែ 5G ដំបូងបង្អស់របស់ប្រទេសចិន។ កាលពីខែមុនស្មាតហ្វូន Huawei Mate 20 X 5G ក៏ទទួលបានអាជ្ញាប័ណ្ណស្រដៀងគ្នានេះផងដែរនៅក្នុងប្រភេទក្រុមស្មាតហ្វូននោះ។

តាមការប្រកាសកាលពីខែមករានេះ Huawei 5G CPE Pro ប្រើប្រាស់នូវ Balong 5000 បន្ទះឈីប 7nm 5G multimode chip ដំបូងបង្អស់របស់ក្រុមហ៊ុន Huawei ដែលធ្វើឱ្យវាក្លាយទៅជារ៉ោតទ័រ 5G ដំបូងបង្អស់ដែលមានកម្មវិធីពាណិជ្ជកម្ម 4G និង 5G dual-mode ។ ជាមួយនឹងបច្ចេកវិទ្យាទាំងអស់នេះរ៉ោតទ័រនេះអាចទាញយកឯកសារក្នុងល្បឿនរហូតដល់ 2.3Gbps ។ លើសពីនេះទៀតវាក៏អាចភ្ជាប់បណ្តាញ 4G / 5G / Fix-line ផងដែរ៕

image

image