ព័ត៌មាន

នាឡិកាឆ្លាតវៃ Huawei Talkband B5 ទទួលបានជម្រើសពណ៌បៃតងថ្មី

ក្រុមហ៊ុន Huawei ប្រកាសថានាឡិកាឆ្លាតវៃ Talkband B5 របស់ខ្លួននឹងមានវត្តមាននៅក្នុងជម្រើសពណ៌បៃតងថ្មីដែលមានតម្លៃ 999 យ័ន (145 ដុល្លារ) នៅក្នុងប្រទេសចិន។ កាលពីឆ្នាំមុន Huawei Talkband B5 ប្រើប្រាស់នូវអេក្រង់ 1.13-inch 2.5D AMOLED touch color screen ដែលមាន resolution 300 × 160 អាចប្រើ swipe, click, built-in accelerometer, gyroscope, សេនស័រវាស់ចង្វាក់បេះដូង និងសេនស័រជាច្រើនទៀត។

នាឡិកាឆ្លាតវៃ Talkband B5 ត្រូវផលិតឡើងពីដែកអ៊ីណុក 316L ជាមួយនឹងប្រព័ន្ធការពារការជ្រាបចូលទឹក IP57 និងខ្សែស្តង់ដារ 18mm ថែមទៀត។ ខណៈពេលដែលអាចប្រើប្រាស់វាជាកាសប៊្លូធូសនោះ នាឡិកាឆ្លាតវៃ Huawei B5 បំពាក់ដោយបន្ទះឈីប triple-core audio chip ជាមួយនឹងសំឡេង HD អ្នកនឹងទទួលបាននូវពិសោធន៍អស្ចារ្យជាងមុនមួយកម្រិតទៀត។ លើសពីនេះទៀត ប្រព័ន្ធ dual MIC noise reduction algorithm មានប្រសិទ្ធភាពកាត់បន្ថយការជ្រៀតជ្រែកដោយសារសំលេងរំខានថែមទៀត៕

image

image