Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ពេលនេះប្រិយមិត្តទាំងអស់របស់ ទស្សនាវដ្តី ទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទ អាចអានទស្សនាវដ្តីទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទនៅលើស្មាតហ្វូនរបស់អ្នកបានដោយសេរី។ សូមចូលទៅកាន់ App Store និងវាយពាក្យថា IT City Magazine ឬចូលទៅកាន់គេហទំព័រ www.itcity.com.kh/dl/download ដើម្បីទាញយកទស្សនាវដ្តី FREE! ផ្សាយពាណិជ្ជកម្មជាមួយទស្សនារដ្តីទីក្រុងទូរស័ព្ទ និងទីក្រុងពត៌មានវិទ្យាដោយឥតគិតថ្លៃ ។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45 / 010 67 67 67

អ្វីដែលអ្នកទន្ទឹងរង់ចាំមកដល់ហើយ! ពណ៌ប្រផេះរលោងថ្មី Nokia 3.2 អេក្រង់ធំជាងមុន សាកថ្មម្តងកាន់ ២ ថ្ងៃ

July 23
10:26 am 2019
Like and Share this page:

Nokia 3.2 ស្មាតហ្វូនស៊េរីថ្មីដែលទើបតែដាក់លក់នៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាបានតែ ២ សប្តាហ៍ប៉ុណ្ណោះគឺមានសន្ទុះនឹងការគាំទ្រ និងពេញនិយមខ្លាំងមែនទែនពីសំណាក់យុវវ័យជាច្រើន។ សម្រាប់ការលក់ដំបូងនៅលើទីផ្សារនេះ វាមានពណ៌ខ្មៅតែប៉ុណ្ណោះ ប៉ុន្តែនៅថ្ងៃនេះ ក្រុមហ៊ុនខេធីអិច (KTH) តំណាងចែកចាយស្មាតហ្វូន Nokia នៅកម្ពុជាបញ្ជាក់ថា Nokia 3.2 ពណ៌ថ្មីដ៏ស្រស់ស្អាតមួយទៀតគឺពណ៌ប្រផេះរលោង (Steel) ក៏មានវត្តមាននៅលើផ្សារផងដែរដែលអតិថិជនរបស់ Nokia អាចរកជាវ។

image

Nokia 3.2 គឺត្រូវបានរចនាឡើងជាមួយនឹងភាពរឹងមាំ និងចក្ខុវិស័យខ្ពស់ដែលធ្វើអោយអតិថិជនអ្នកប្រើប្រាស់ទទួលបាននូវផលិតផលល្អ មានគុណភាពខ្ពស់ និងសមត្ថភាពកាន់តែប្រសើរជាងមុន។ Nokia 3.2 ស៊េរីថ្មីទាំងពីរពណ៌នេះមានលក់នៅលើទីផ្សារហើយនៅក្នុងតម្លៃ $145 តែប៉ុណ្ណោះជាមួយនឹងការបន្ថែមជូនកាដូដូចជាសម្បកទូរស័ព្ទ ខោ និងអាវភ្លៀងដ៏ស្រស់ស្អាតថែមទៀត។

image

ជាមួយនឹងអេក្រង់ធំដល់ទៅ 6.26’’ ការទស្សនាវីដេអូរបស់លោកអ្នកជាមួយនឹង Nokia 3.2 គឺច្បាស់ល្អជាងមុន ធំជាងមុន និងប្រសើរជាងមុនតែម្តងសម្រាប់អ្នកដែលចូលចិត្តលេងនៅលើបណ្តាញសង្គម Facebook, Line, Instagram និងការទស្សនាវីដេអូនៅលើអនឡាញនោះ។ បើនិយាយអំពីគុណភាពសម្លេងនៅលើ Nokia 3.2 នេះគឺលឺខ្លាំងពិរោះ និងផ្តល់នូវបទពិសោធន៍នៃការកម្សាន្តកាន់តែអស្ចារ្យ។

image

សម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តដើរកម្សាន្តបែបធម្មជាតិៗ កុំភ្លេចយក Nokia 3.2 ទៅជាមួយផង ធានាថាអ្នកអាចផ្តិតយកគ្រប់រូបភាពអនុស្សាវរីយ៍របស់អ្នកនៅទីនោះបានយ៉ាងស្រស់ស្អាត។ បន្ថែមពីនេះទៀតនោះ Nokia 3.2 អាចធ្វើការថតរូបភាពបានច្បាស់នៅកន្លែងដែលមានពន្លឺខ្សោយ (Low-Light) បានថែមទៀតផង។ ស្មាតហ្វូននេះភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 13MP និងកាមេរ៉ាខាងមុខ 5MP ថតរូប Selfie កាន់តែលេចធ្លោរ និងទាន់សម័យធ្វើអោយគុណភាពនៃការចាប់រូបភាពកាន់តែប្រសើរ ហើយវាថែមទាំងភ្ជាប់នូវបច្ចេកវិទ្យាដោះសោរដោយផ្ទៃមុខ (Face Unlock) បានថែមទៀត។

image

 

Nokia 3.2 បំពាក់នូវរ៉េមទំហំ 3GB និងម៉េមូរីទំហំ 32GB ហើយអាចធ្វើការបន្ថែមនូវម៉េមូរី microSD បានដល់ទៅ 400GB កាន់តែធំផ្ទុករូបភាព​ វីដេអូ ទិន្នន័យបានកាន់តែច្រើន។ សម្រាប់ថាមពលថ្មរបស់ Nokia 3.2 មានទំហំ 4000mAh សាកម្តងប្រើប្រាស់បាន ២ ថ្ងៃ។ Nokia 3.2 ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 9 Pie ហើយវាជាប្រភេទស្មាតហ្វូន Android One ដែលមានការធានាទៅលើការអាប់ដេត OS រយៈពេល ២ ឆ្នាំ និងការអាប់ដេតទៅលើសុវតិ្ថភាពដល់ទៅ ៣ ឆ្នាំថែមទៀត។ រកឯណាបានតម្លៃល្អបែបនេះនោះ។

image

Nokia 3.2 ល្អទាំងគុណភាព និងតម្លៃ។ ជ្រើសរើស Nokia គឺជាជម្រើសដ៏ឆ្លាតវៃបំផុត! Nokia តែងតែនៅជាមួយអ្នកជានិច្ច! សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707 ៕

** លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍!

image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 627
Yesterday : 7438
This Month : 171984
Last Month : 251680
Total Visitor : 17885735