ព័ត៌មាន

ស្មាតហ្វូន NOKIA 8 និង NOKIA 8.1 ទទួលបានការអាប់ដេតសុវត្ថិភាពសម្រាប់ខែកក្កដា ឆ្នាំ ២០១៩

នេះគឺជាស្មាតហ្វូនដែលបង្ហាញខ្លួននៅក្នុងឆ្នាំ 2017 នោះគឺ Nokia 8 និង Nokia 8.1 ដែលនៅថ្ងៃនេះបានទទួលនូវប្រព័ន្ធប្រតិបត្តិការ Android Pie រួមជាមួយនឹង Patch សុវត្ថិភាពសម្រាប់ខែកក្កដាឆ្នាំ ២០១៩ នេះពីក្រុមហ៊ុន Google ថែមទៀត។

សម្រាប់ការអាប់ដេតនៅលើស្មាតហ្វូន Nokia 8 នេះគឺមានទំហំ 131MB ដែលមានការពង្រឹងទៅលើ UI និង Patch សុវត្ថិភាពសម្រាប់ខែកក្កដា ឆ្នាំ ២០១៩ នេះ។ ស្មាតហ្វូន Nokia 8.1 នេះចាប់ផ្តើមទទួលនូវ Android Pie ជាមួយនឹង version V2.59J ហើយវាមានទំហំ 117.5MB ។ ការអាប់ដេតនេះគឺមានភ្ជាប់ជាមួយនឹង Patch សម្រាប់ខែកក្កដានេះផងដែរ។

ដើម្បីឆែកមើលនូវការអាប់ដេតនេះ សូមចូលទៅកាន់ Settings->System->System update ៕

image

image