ព័ត៌មាន

EMUI 9.1 អាចដំណើរការបានហើយនៅលើស្មាតហ្វូន Huawei Mate 20 Pro, 20, 20 X និង 20 RS Porsche Design

ក្រុមហ៊ុន Huawei បញ្ចេញនូវ EMUI 9.1 software update សម្រាប់ស្មាតហ្វូនស៊េរី Huawei Mate 20 ។ ការ update នេះនាំមកនូវលក្ខណៈពិសេសសំខាន់ៗជាច្រើនដល់ស្មាតហ្វូនស៊េរី Mate 20 នេះផងដែរ ។ ក្រៅពីការអាប់ដេតនៅលើ Huawei Mate 20 series នោះ អ្នកអាចទាញយកចេញពីកម្មវិធី HiCare application ដើម្បីអាចអាប់ដេត EMUI 9.1 នៅលើស្មាតហ្វូន Mate 20, Mate 20 Pro, Mate 20 X និង Mate 20 RS Porsche Design ។

មុនពេលដែលអ្នកធ្វើការអាប់ដេតនោះ អ្នកត្រូវមានកម្មវិធី HiCare app version ចុងក្រោយសិនដែលអ្នកអាចទាញចេញពី Google Play Store ។ ចុចបើក HiCare app > Log in > Select country/region > Agree to the User Agreement and Privacy Notice > Update > Request update > Apply > Checking for new system update > Download and install ជាការស្រេច៕

image

image