ព័ត៌មាន

អ្នកក្លែងបន្លំបោកអ្នកប្រើប្រាស់ WhatsApp តាមរយៈការផ្តល់ជូនទិន្នន័យ 100GB ឥតគិតថ្លៃសម្រាប់ខួប ១០ ឆ្នាំរបស់កម្មវិធីនេះ

ជនរងគ្រោះត្រូវគេស្នើសុំឱ្យចែករំលែកសារជាមួយមនុស្សយ៉ាងហោចណាស់ ៣០នាក់បន្ថែមទៀតដើម្បីអាចទទួលបានរង្វាន់។ គោលដៅចុងក្រោយរបស់អ្នកបោកប្រាស់គឺដើម្បីអនុវត្តការលួចបន្លំតាមរយៈការឆបោកប្រភេទនេះ។ ការឆបោកក្នុងកម្មវិធី WhatsApp ថ្មីត្រូវគេអះអាងថា ផ្តល់ទិន្នន័យលើអ៊ិនធឺណិតដោយឥតគិតថ្លៃនាពេលថ្មីៗនេះ។ អ្នកប្រើប្រាស់ត្រូវគេបោកបញ្ឆោតឱ្យជឿថា ពួកគេអាចទទួលទិន្ន័យដោយឥតគិតថ្លៃចំនួន ១០០០ជីកាបៃជាអំណោយនៅថ្ងៃខួបលើកទី១០ របស់ WhatsApp ។

តើ​មាន​រឿង​អ្វី​កើតឡើង?

អ្នកស្រាវជ្រាវមកពី ESET រកឃើញយុទ្ធនាការបន្លំពាក់ព័ន្ធនឹងអ្នកបោកប្រាស់ដែលធ្វើឱ្យអ្នកប្រើប្រាស់មានភាពភ្ញាក់ផ្អើលជាមួយនឹងការផ្តល់ជូនដោយឥតគិតថ្លៃនៅពេល WhatsApp ប្រារព្ធខួបរបស់ខ្លួន។ ការផ្តល់ជូនធ្វើឡើងសម្រាប់អ្នកប្រើប្រាស់ជាសមាជិករបស់សេវាកម្ម។ ទោះយ៉ាងណាសារនេះមិនមែនមកពី WhatsApp ហើយក៏មិនមែនជាការផ្តល់ជូនពិតប្រាកដដែរ។

ទាក់ចិត្តនឹងការផ្តល់ជូនដែលពួកគេមិនអាចបដិសេធបាន

យុទ្ធនាការនេះចាប់ផ្តើមដោយអ្នកប្រើប្រាស់ទទួលបានសារផ្សព្វផ្សាយបោកប្រាស់ថា “ WhatsApp ផ្តល់ជូនអ៊ិនធឺរណិតដោយឥតគិតថ្លៃទំហំ ១០០០GB” ហើយសារនេះក៏ភ្ជាប់បញ្ចូនអ្នកប្រើប្រាស់ទៅកាន់ទំព័រមានសំណួរសួរពួកគេក្នុងទម្រង់ស្ទង់មតិ។” លើសពីនេះ ដើម្បីផ្សព្វផ្សាយយុទ្ធនាការ ជនរងគ្រោះត្រូវគេស្នើសុំឱ្យចែករំលែកសារជាមួយមនុស្សយ៉ាងហោចណាស់ ៣០នាក់បន្ថែមទៀតដើម្បីអាចទទួលបានរង្វាន់។ អ្នកស្រាវជ្រាវលើកឡើងថា នេះគ្រាន់តែជាវិធីមួយដើម្បីជម្រុញដល់យុទ្ធនាការបោកប្រាស់។

គោលបំណងនៃការបោកប្រាស់

គោលដៅចុងក្រោយរបស់អ្នកបោកប្រាស់គឺដើម្បីអនុវត្តការលួចបន្លំតាមរយៈការបោកប្រាស់ប្រភេទនេះ។ ជាលទ្ធផល វិធីនេះជួយពួកគេឱ្យរកប្រាក់ចំណេញបានច្រើនដោយចាប់យកការចុចផ្សាយពាណិជ្ជកម្មក្លែងក្លាយ។

សញ្ញាប្រាប់ឱ្យដឹង

សារមានសមាសភាពមិនសូវល្អជាសញ្ញាប្រាប់ពីការបោកប្រាស់។ អ្នកប្រើប្រាស់ក៏គួរតែពិនិត្យមើលភាពត្រឹមត្រូវនៃការផ្តល់ជូន និងសារមុនពេលចែកចាយសារ។

គួរឱ្យកត់សម្គាល់

អ្នកស្រាវជ្រាវ ESET និយាយថា ពុំមានភ័ស្តុតាងណាមួយបញ្ជាក់ថា តំណភ្ជាប់មានគំនិតអាក្រក់ត្រូវគេប្រើដើម្បីដំឡើងមេរោគដែលទាញយកព័ត៌មានផ្ទាល់ខ្លួនបានទេ។ តាមពិតវាត្រូវបានគេរកឃើញថា domain ដែលគេប្រើនៅក្នុងការបន្លំនោះក៏ជាកន្លែងដែលមានការបោកប្រាស់ជាច្រើនទៀត ដែលបន្លំជាម៉ាកដូចជា Nestle, Adidas និង Rolex ។

image

image