ព័ត៌មាន

ស្មាតហ្វូន Huawei Mate 30 series នឹងភ្ជាប់ជាមួយនឹង AIR Glass និងកាមេរ៉ា SuperSensing

កាលពីខែមុនក្រុមហ៊ុន Huawei ស្នើសុំនូវស្លាកសញ្ញា Trademarks សម្រាប់ Cine lens និងកាមេរ៉ា Matrix ហើយថ្មីៗនេះក្រុមហ៊ុនក៏ស្នើសុំនូវម៉ាកសញ្ញា Trademark មួយចំនួនទៀតសម្រាប់បច្ចេកវិទ្យាថ្មីជាច្រើនដែលអាចត្រូវប្រើប្រាស់លើស្មាតហ្វូន Huawei Mate 30 ។

កាលពីថ្ងៃទី ២៩ ខែកក្កដាក្រុមហ៊ុន Huawei ដាក់ពាក្យស្នើសុំម៉ាកសញ្ញាពាណិជ្ជថ្មីចំនួន ២ នៅឯ EUIPO (ការិយាល័យកម្មសិទ្ធិបញ្ញាសហភាពអ៊ឺរ៉ុប) និង IPO ចក្រភពអង់គ្លេស (ការិយាល័យកម្មសិទ្ធិបញ្ញា) សម្រាប់ឈ្មោះ ‘Huawei AIR Glass’ និង ‘SuperSensing ដែលរកឃើញដោយ LetsGoDigital ។ ពាក្យស្នើសុំនូវ Huawei AIR Glass នេះគឺស្ថិតនៅក្នុងក្រុម ‘Covers សម្រាប់ស្មាតហ្វូន សម្បកទូរស័ព្ទសម្រាប់ស្មាតហ្វូន កញ្ចក់ការពារ និងជាច្រើនទៀត។ វាគឺសម្រាប់ជំនួសកញ្ចក់ Corning Gorilla Glass សម្រាប់ស្មាតហ្វូនត្រកូល Mate 30 របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នេះ។

បច្ចេកវិទ្យា SuperSensing tech គឺប្រកាសបង្ហាញខ្លួននៅលើកាមេរ៉ា 40 MP របស់ស្មាតហ្វូន Huawei P30 និង P30 Pro ដែលមាន RYYB color matrix​ជាជាងការប្រើប្រាស់នៅលើ RGB នោះ។ តាមការបញ្ជាក់របស់ព័ត៌មានមុននេះ ស្មាតហ្វូនត្រកូល Huawei Mate 30 series នេះនឹងមិនមានការផ្លាស់ប្តូរទៅលើរចនាសម្ព័ន្ធទៅលើកាមេរ៉ា periscope camera structure នោះទេ។ សម្រាប់សេនស័រទាំងនេះរួមមាន semi-custom 1/1.7-inch IMX600 series sensor ជាមួយនឹងកាមេរ៉ា 40MP និងមួយទៀតគឺជា IMX600 series lens ដែលអភិវឌ្ឍដោយក្រុមហ៊ុន Huawei និង Sony ៕

image

image