ព័ត៌មាន

ពាក្យចចាមអារ៉ាមថ្មី៖ NOKIA MOBILE ត្រៀមខ្លួនរួចហើយក្នុងការប្រកាសបង្ហាញ NOKIA 110 និង NOKIA 2720?

កាលពីប៉ុន្មានខែមុននេះ យើងបានឃើញព័ត៌មានជាច្រើនអំពីទូរស័ព្ទ Nokia TA ជាច្រើនម៉ូឌែលដែលបង្ហាញខ្លួននៅលើទីភ្នាក់ងារទូរគមនាគមន៍របស់រដ្ឋាភិបាលនៅជុំវិញពិភពលោក។ នេះគឺជារឿងធម្មតាចាប់តាំងពីយើងបានឃើញវត្តមានរបស់ Nokia 5.2, 6.2 និង 7.2 ប៉ុន្តែវាក៏មានម៉ូឌែលជាច្រើនទៀតដែល Nokia ត្រៀមប្រកាសផងដែរ។

រហូតមកទល់ពេលនេះ យើងបានឃើញវត្តមានរបស់ Nokia 105 និង Nokia 220 4G feature phones ប៉ុន្តែយើងក៏រង់ចាំវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីទៀតផងដែរ។ ការប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីនេះគ្រោងនឹងធ្វើឡើងនៅក្នុងខែសីហានេះ នេះបើយោងទៅតាមប្រភពជាច្រើន ប៉ុន្តែវាមានការបញ្ជាក់ថាក្រុមហ៊ុនត្រៀមបញ្ចេញនូវ Features Phone ជាច្រើនទៀតផងដែរ។ Suomi Mobiili ទើបតែទទួលបានព័ត៌មានថ្មីដែលបញ្ជាក់ថា Nokia Mobile ត្រៀមបញ្ចេញនូវទូរស័ព្ទ ២ ម៉ូឌែលទៀតនៅលើទីផ្សារ។

Nokia 110 គឺជា TA-1192 ហើយទី ២ គឺជា Nokia 2720  ឬ TA-1175 ។ នេះគឺជាផ្នែករបស់ Nokia Original series ដូចជា Nokia 3310 និង Nokia 8110 4G ។ តាមការបញ្ជាក់របស់ប្រភពនេះ Nokia 110 នឹងមានតម្លៃ €30 ខណៈពេលដែល Nokia 2720 មានតម្លៃ €100 ។ ប្រភពនេះនៅមិនទាន់បញ្ជាក់ថា តើទូរស័ព្ទទាំង ២ នេះនឹងបង្ហាញខ្លួននៅពេលណានោះទេ។ វាប្រហែលជាបង្ហាញខ្លួននៅចុងខែសីហា ឬនៅក្នុងព្រឹត្តិការណ៍ Berlin IFA ។ យើងក៏អាចនឹងឃើញទូរស័ព្ទទាំង ២ នេះរួមជាមួយនឹង Nokia 5.2, Nokia 6.2 និង Nokia 7.2 ផងដែរ៕

image

image