ព័ត៌មាន

រវាង Galaxy Note 10 និង​ Galaxy Note 10+ តើអ្នកចង់ទិញមួយណា?

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែបញ្ចេញនូវស្មាតហ្វូន Galaxy Note 10 Series ថ្មីៗនេះ។ ប្រិយមិត្តប្រហែលជាឆ្ងល់ហើយថាតើត្រូវទិញស្មាតហ្វូនមួយណាទៅ? សម្រាប់ស្មាតហ្វូន Galaxy Note 10 និង Galaxy Note 10+ នេះគឺមានរូបរាងស្រដៀងគ្នាមែនទែន។

ជាក់ស្តែង ស្មាតហ្វូន Galaxy Note 10+ នេះមានអេក្រង់ធំដែលមានអេក្រង់ធំជាង កាមេរ៉ាបន្ថែម ToF និងអាចបន្ថែមម៉េមូរីបាន។ សម្រាប់ស្មាតហ្វូន Galaxy Note 10 នេះគឺមានម៉េមូរីទំហំ 256GB ហើយស្មាតហ្វូនទាំងពីរនេះគឺមិនមានរន្ធដោតកាសស្តាប់ 3.5mm headphone jack នោះទេ។

វាមានហេតុផលជាច្រើនដែលអ្នកគួរតែជ្រើសរើសសម្រាប់ស្មាតហ្វូនទាំងពីរនេះដូចជាការគិតទៅលើម៉េមូរី ទំហំអេក្រង់ ជាពិសេសគឺទៅលើតម្លៃរបស់វាតែម្តង។ សម្រាប់ពណ៌ក៏ជាផ្នែកមួយដែលជាទីចាប់អារម្មណ៍របស់អ្នកប្រើប្រាស់ផងដែរ៕

image

image