ព័ត៌មាន

ស្មាតហ្វូន Honor 20 និង 20 Pro ទទួលបាននូវមុខងារ Smart Screen តាមរយៈការអាប់ដេត

ក្រុមហ៊ុនបច្ចេកវិទ្យា Honor ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវផលិតផល TV ដំបូងបំផុតរបស់ខ្លួននៅក្នុងក្រុម Smart Screen category នៅក្នុងប្រទេសចិន ហើយពេលនេះក្រុមហ៊ុនក៏ធ្វើការអាប់ដេតថ្មីសម្រាប់ស្មាតហ្វូន Honor 20 series ។ ស្មាតហ្វូន Honor 20 និង 20 Pro ពេលនេះទទួលបាននូវ Magic UI update ជាមួយនឹងការទ្រទ្រង់ ‘Smart Screen’ និងការអាប់ដេតដែលមានទំហំ 4GB ថែមទៀត។

ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ប្រកាសបង្ហាញនូវ OS ដែលអភិវឌ្ឍដោយខ្លួនឯងដែលមានឈ្មោះថា HarmonyOS/Hongmeng OS ដែលនឹងប្រើប្រាស់នៅលើ Smart Screen TV ដែលត្រៀមប្រកាសបង្ហាញនៅថ្ងៃទី ១០ ខែសីហានេះ។

ប្រព័ន្ធប្រតិបត្តិការ HarmonyOS នេះគឺជាប្រភេទ cross-platform operating system ហើយទូរទស្សន៍នេះក៏ធ្វើការផ្សព្វផ្សាយទៅលើការភ្ជាប់ទំនាក់ទំនងទៅលើ Multiple ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏មានការបង្ហាញនូវមុខងារជាច្រើននៅលើឆាកជាមួយនឹងមុខងារថ្មីនេះខណៈពេលដែលភ្ជាប់នូវស្មាតហ្វូន Honor 20 Pro ជាមួយនឹង Smart Screen ៕

image

image