ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា NOKIA នឹងជួយក្រុមហ៊ុន VODAFONE NEW ZELAND ឆ្ពោះទៅកាន់ 5G

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ទទួលបាននូវកិច្ចព្រមព្រៀងជាច្រើនសម្រាប់ការផ្គត់ផ្គង់ទៅលើបច្ចេកវិទ្យា 5G network ពិសេសនៅពេលនេះក្រុមហ៊ុនទទួលបាននូវកិច្ចព្រមព្រៀងសម្រាប់ក្រុមហ៊ុន​ Vodafone នៅក្នុងប្រទេស New Zealand។ សម្រាប់បណ្តាណ network នេះនឹងដំណើរការនៅចុងឆ្នាំ ២០១៩ នេះ។

ទីក្រុងជាច្រើននៅក្នុងប្រទេស New Zealand នឹងដំនើរការនូវបច្ចេកវិទ្យា 5G network ដែលរួមមានទីក្រុង Auckland, Wellington, Christchurch និង Queenstown ។ ក្នុងការដំណើរការនូវ 5G network ​នេះមិនមែនជារឿងដែលងាយស្រួលនោះទេដោយសារតែវាត្រូវការប្រើប្រាស់នូវ AirScale radio access network, cloud-native core និងសេវាកម្មឌីស្សាញជាច្រើនទៀតរបស់ Nokia ។

ក្រុមហ៊ុនបច្ចេកវិទ្យា​ Nokia ទទួលបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើននៅលើបណ្តាញ Networking របស់ខ្លួនដែលបង្ហាញអំពីរបាយការណ៍ហិរញ្ញវត្ថុល្អផងដែរ។ វាមានការរំពឹងថា ចាប់តាំងពីការតម្លើង 5G នៅក្នុងឆ្នាំ ២០១៩ នេះ វានឹងមានការការប្រើប្រាស់ 5G នៅក្នុងប្រទេសរបស់ខ្លួន និងពាសពេញពិភបលោក។ ប្រេស៊ីលក៏ជាទីផ្សារបន្ទាប់របស់ Nokia ដែលគ្រោងនឹងតម្លើងនៅឆ្នាំក្រោយនេះផងដែរ៕

image

image