ព័ត៌មាន

Samsung នឹងប្រកាសបង្ហាញសេនស័រកាមេរ៉ា ISOCELL កម្រិតខ្ពស់នៅសប្តាហ៍ក្រោយនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវសេនស័រកាមេរ៉ាថ្មី ISOCELL សម្រាប់ស្មាតហ្វូននៅសប្តាហ៍ក្រោយនេះ។ ព្រឹត្តិការណ៍នេះបញ្ជាក់នៅលើ Twitter ជាមួយនឹង hashtag #NextGenCapture ។ សេនស័រថ្មីនេះនឹងបង្ហាញខ្លួននៅថ្ងៃចន្ទទី ១២ ខែសីហានេះ។

ស្មាតហ្វូន Galaxy Note 10 ប្រើប្រាស់នូវ S5K2L4 main sensor ដូចទៅនឹង Galaxy S10 series ប៉ុន្តែសម្រាប់សេនស័រ ISOCELL sensor ថ្មីនេះអាចនឹងប្រើប្រាស់នៅលើ 2020 Galaxy S11 ឬ Galaxy A ។ នៅលើចំណងជើងនៃរូបភាពនេះគឺមានពាក្យថា “Resolution Redefined” ដែលបញ្ជាក់ថា ISOCELL ថ្មីនេះនឹងមានកម្រិតភាពច្បាស់ខ្ពស់បើធៀបជាមួយនឹងសេនស័រផ្សេងនោះ។

ក្រុមហ៊ុនបច្ចេកវិទ្យានេះប្រកាសបង្ហាញនូវ ISOCELL Bright GW1 sensor រួចហើយកាលពីដើមឆ្នាំនេះ។ វាមានទំហំ 64 megapixels ហើយវាក៏ត្រូវប្រើប្រាស់នៅលើស្មាតហ្វូន Redmi របស់ Xiaomi ផងដែរ។ ISOCELL sensor នឹងប្រកាសបង្ហាញខ្លួននៅសប្តាហ៍ក្រោយនេះ៕

image

image