ស្មាតហ្វូន Nokia 7.2 និង Nokia 6.2 ប្រហែលជាមានលក្ខណៈសម្បត្តិ Hardware ស្រដៀងគ្នា ប៉ុន្តែស្មាតហ្វូនទាំងពីរនេះអាចនឹងមានបន្ទះឈីបផ្សេងគ្នា។ ខណៈពេលដែលយើងប្រហែលជាអាចឃើញថាស្មាតហ្វូននេះនឹងមានលក្ខណៈខាងក្រៅខុសគ្នាផងដែរ។
តាមការបញ្ជាក់នៅក្នុងបញ្ជីរបស់ផលិតផលនេះ វាមានការបង្ហាញនូវសម្បកទូរស័ព្ទរបស់ស្មាតហ្វូន Nokia 6.2 និង 7.2 ផងដែរ។ Nokia CC-162/172 ឬ clear case និង Nokia CP-162/172B ឬ flip cover case អាចនឹងប្រើប្រាស់សម្រាប់ស្មាតហ្វូន Nokia 6.2និង 7.2 ។សម្រាប់តម្លៃរបស់ clear case នេះគឺ €12.99ខណៈពេលដែល flip cover caseនេះគឺមានតម្លៃ €19.99 ។ អ្នកអាចទិញនូវ clear case និង flip cover case នេះនឹងផ្លាស់ប្តូរសម្រាប់ការប្រើប្រាស់បានផងដែរ៕